ប្រេស៊ីលៈ ប្រធានាធិបតីប្រេស៊ីល លោក Michel Teme បានច្រានចោលការចោទប្រកាន់ រូបលោកថា បានអនុញ្ញាតឲ្យផ្ដល់ប្រាក់សំណូក ដើម្បីបំបិទមាត់សាក្សីម្នាក់ នៅក្នុងរឿងអាស្រូវពុករលួយ ដល់ធំមួយរបស់ខ្លួន កាលពីខែឧសភាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។
ប្រសិនបើលោក Temer បរាជ័យនៅក្នុងការបោះឆ្នោត ដែលខ្លួនត្រូវការវា ដើម្បីរក្សាតំណែងប្រធានាធិបតីនោះ លោកនឹងត្រូវផ្អាកពីតួនាទីរយៈពេល ៦ ខែ ហើយត្រូវប្រឈមមុខនឹងការកាត់ទោស នៅឯតុលាការកំពូល ដែលអាចឈានទៅដល់ការបោះឆ្នោតទម្លាក់រូបលោកចេញពីតំណែងជាអចិន្ត្រៃយ៍ទៀតផង។
អគ្គរដ្ឋអាជ្ញារបស់ប្រទេសប្រេស៊ីល បានចោទប្រកាន់ប្រធានាធិបតីលោក Temerថា បានទទួលប្រាក់សំណូកចំនួន ១៦០.០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនផលិតភេសជ្ជៈយក្ស J & F ដែលត្រូវបានប្រមូលដោយអ្នកជំនួយការលោក និងអតីតសមាជិកសភាលោក Rodrigo Rocha Loures ដែលត្រូវប៉ូលិសសហព័ន្ធចាប់បានខ្សែអាត់សំទ្បេង។
ក្នុងនោះរដ្ឋអាជ្ញាលោក Rodrigo Janot បានចោទប្រកាន់ថា ប្រាក់សំណូកនោះ ត្រូវបានលោក Temer កំណត់យកពីក្រុមហ៊ុន ជាលើកដំបូងចំនួន ១២,១ លានដុល្លារអាមេរិក ដែលត្រូវបង់ក្នុងរយៈពេល ០៩ខែ ដោយលោក Joesley Batista ជាប្រធានប្រតិបត្តិក្រុមហ៊ុន J & F ដើម្បីជួយសម្រួលដល់ការធ្វើជំនួញរបស់ខ្លួន ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានប្រធានាធិបតីបដិសេធយ៉ាងម៉ឺងម៉ាត់ផងដែរ៕
មតិយោបល់