ព័ត៌មានអន្តរជាតិ

វេណេហ្ស៊ុអេឡា រិះគន់ការគំរាមកំហែងរបស់អាមេរិក ប្រឆាំងនឹងរុស្ស៊ី

វេណេហ្ស៊ុអេឡា: សេចក្តីថ្លែងការណ៍មួយ បានធ្វើឡើងបន្ទាប់ពីអ្នកតំណាងពិសេស របស់អាមេរិក ប្រចាំប្រទេសវ៉េណេស៊ុយអេឡា លោក Elliott Abrams បានអះអាងថា ក្រុងម៉ូស្គូ នឹងត្រូវទទួលខុសត្រូវលើការចំណាយ សម្រាប់ការមកដល់នៃយន្តហោះយោធារបស់ពួកគេ ក្នុងទឹកដីប្រទេសវេណេហ្ស៊ុយអេឡា កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសរុស្ស៊ី បានកត់សម្គាល់ថា ក្រុងមូស្គូ មិនបានរំលោភលើច្បាប់អន្ដរជាតិ ឬច្បាប់វ៉េណេស៊ុយអេឡានោះទេ ទាក់ទិននឹងសកម្មភាពរបស់ពួកគេ។

ដោយរដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino Lopez បានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា កិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេស រវាងទីក្រុងមូស្គូ និងការ៉ាកាស គឺមានបំណងបង្កើនការត្រៀមខ្លួន សម្រាប់ប្រតិបត្តិការរបស់កងទ័ពវ៉េណេស៊ុយអេឡាតែប៉ុណ្ណោះ៕

មតិយោបល់