វៀតណាមៈ យោងតាមទីភ្នាក់ងារវិនិយោគបរទេស (FIA) ដែលស្ថិតក្រោមក្រសួងផែនការ និងវិនិយោគនៅថ្ងៃពុធនេះ បានឲ្យដឹងថា វៀតណាមបានទាក់ទាញយកថវិកាចំនួន ១២,៩៤ ពាន់លានដុល្លារអាមេរិកពីទីភ្ញាក់ងារវិនិយោគបរទេស (FDI) នៅក្នុង៧ខែដំបូងនៃឆ្នាំ ២០១៦ គឺកើនឡើងចំនួន ៤៦,៩ភាគរយ ពីមួយឆ្នាំ ទៅមួយឆ្នាំ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។
ជាពិសេសគម្រោងទីភ្នាក់ងារវិនិយោគបរទេសចំនួន១.៤០៨គម្រោង ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ៨,៧ពាន់លានដុល្លារ ត្រូវបានទទួលអាជ្ញាប័ណ្ណនាពេលថ្មីៗនេះ ហើយការកើនឡើងដល់ ៣១,៨ភាគរយ គិតជាបរិមាណសរុប និង២៥,៥ ភាគរយនៃបរិមាណសរុបពីមួយឆ្នាំ ទៅមួយឆ្នាំ ។
ថាវិការជាង ៤.២៤ ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រូវបានចុះបញ្ជីដើម្បីបន្ថែមទៅគម្រោងចាស់ដែលមានស្រាប់ចំនួន ៦០០គម្រោង ដែលគិងជាភាគរយកើនដល់ ១២៥,៧ភាគរយនៃបរិមាណសរុប និង៩៣,៥ភាគរយនៃបរិមាណសរុប ពីមួយឆ្នាំ ទៅមួយឆ្នាំ។
កាសែតក្នុងស្រុកទៀនផុង (Pioneer) បានដកស្រង់សម្តីរបស់ FIA ថា ក្នុងអំឡុងពេល៧ខែ (ពីខែមករា ដល់ ខែកក្កដា) ប្រទេសនេះនឹងចំណាយថវិការចំនួន ៨.៥៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីទីភ្ញាក់ងារវិនិយោគបរទេស ដែលចំនួននេះបានកើនឡើង ១៥,៥ ភាគរយ នៃបរិមាណសរុប ពីមួយឆ្នាំ ទៅមួយឆ្នាំ៕
មតិយោបល់