ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រឹបអូសកប៉ាល់ និងចាប់ខ្លួនជនជាតិម៉ាឡេស៊ីចំនួន ១៦ នាក់

អ៊ីរ៉ង់ៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ឆ្មាំបដិវត្តអ៊ីរ៉ង់ បានរឹបអូសកប៉ាល់ ដែលសង្ស័យថា បានរត់ពន្ធប្រេង និងចាប់ខ្លួនសមាជិកនាវិកម៉ាឡេស៊ីចំនួន ១៦ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គេហទំព័ររបស់ទូរទស្សន៍រដ្ឋ IRIB បាននិយាយថា ក្រុមឆ្មាំ បានរឹបអូសបានប្រេងរត់ពន្ធចំនួន ១,៣ លានលីត្រពីកប៉ាល់ សុំមិនបញ្ចេញឈ្មោះ នៅចម្ងាយ ១៥ ម៉ាយពីកោះ Abu Musa ។

សូមជម្រាបថា Abu Musa គឺជាកោះមួយ ក្នុងចំណោមកោះចំនួន ៣ នៅភាគខាងត្បូងឈូងសមុទ្រ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ប៉ុន្តែក៏ត្រូវបានអារ៉ាប់រួមអះអាងជារបស់ពួកគេផងដែរ៕

មតិយោបល់