អារ៉ាប៊ីសាអ៊ូឌីតៈ ព្រះមហាក្សត្រ និងជាមេដឹកនាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ប្រទេសអ៊ីស្រាអែលមានសិទ្ធិដ៏ត្រឹមត្រូវ ក្នុងការការពារចំពោះប្រទេសកំណើតរបស់ខ្លួន ដែលនេះជាការផ្លាស់ប្តូរមួយ ដ៏គួរឲ្យកត់សម្គាល់នៅក្នុងជំហររបស់ព្រះអង្គ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។
បើទោះបីអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល ត្រូវបានគេមើលឃើញថា នៅតែពុំទាន់មានទំនាក់ទំនងការទូត ជាផ្លូវការនៅឡើយក៏ពិតមែន ប៉ុន្តែការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានការកើនឡើងគួរឲ្យកត់សំគាល់។
ប្រទេសទាំងពីរចាត់ទុកអ៊ីរ៉ង់ថា ជាការគំរាមកំហែងខាងក្រៅដ៏ធំបំផុត ខណៈអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ពួកគេ ហើយប្រទេសទាំងពីរ បានលើកទ្បើងថា ពួកជ្រុលនិយមអ៊ិស្លាមប្រដាប់អាវុធ គឺគ្រោះថ្នាក់ដ៏ចម្បងបំផុត។
ដោយបញ្ជាក់ថា ជម្លោះអ៊ីស្រាអែល ជាមួយប៉ាឡេស្ទីនជាយូរលង់ណាស់មកហើយ បានបង្ហាញជាឧបសគ្គដល់ការបង្រួបបង្រួម ខណៈដែលរដ្ឋាភិបាលទីក្រុងរីយ៉ាដ នៅតែគាំទ្រការអះអាងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចំពោះអធិបតេយ្យភាពរបស់ពួកគេ៕
មតិយោបល់