ព័ត៌មានអន្តរជាតិ

ករណីផ្ទុះមួយ នៅឯរោងចក្រគីមី ក្នុងប្រទេសចិន សម្លាប់មនុស្ស ២២នាក់ និងរបួស ២២ នាក់

ចិនៈ យ៉ាងហោចណាស់មនុស្ស ២២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដែល ២២ នាក់ទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយ នៅជិតរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងជើងខេត្តហឺប៉ី កាលពីព្រឹកថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

វីដេអូនៃការផ្ទុះក្នុងទីក្រុងចាងជីហាគូ ដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីផ្សែងខ្មៅ និងអណ្តាតភ្លើង រួមទាំងរូបថតជាច្រើនពីឡាន និងរថយន្តដឹកទំនិញ ត្រូវបានអគ្គិភ័យលេបត្របាក់ នៅតាមដងផ្លូវ។

ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួ បានរាយការណ៍ថា អគ្គិភ័យនេះ បានឆាបឆេះយានយន្តចំនួន ៥០ គ្រឿង បន្ទាប់ពីវាត្រូវបានគេបាញ់ពន្លត់ទាំងស្រុង៕

មតិយោបល់