ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនចេញ ខណៈមានសញ្ញាថា ភ្នំភ្លើង អាចនឹងផ្ទុះទ្បើងនៅហ្វីលីពីន

ហ្វីលីពីនៈ វាជាគ្រោះមហន្តរាយ និងភាពវឹកវរមួយ នៅឯកោះភ្នំភ្លើង Taal កាលពីថ្ងៃច័ន្ទ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុត នៅក្នុងប្រទេសហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ភ្នំភ្លើង Taal បានចាប់ផ្តើមលាន់ឮរង្គោះរង្គើ កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យច្រាល់ចេញកម្អែល ក៏ដូចជាផេះដ៏ក្រាស់ទៅលើមេឃ និងពាសពេញតំបន់ជុំវិញ។

ហេតុការណ៍នេះ បានធ្វើឲ្យអាជ្ញាធរ បង្កើនការប្រកាសអាសន្នកម្រិតខ្ពស់លំដាប់ទី ២ របស់ខ្លួន ដោយនិយាយថា ការផ្ទុះភ្នំភ្លើង អាចនឹងកើតមានឡើង ក្នុងរយៈពេលច្រើនម៉ោង ឬឈានដល់ទៅប៉ុន្មានថ្ងៃខាងមុខទៀត៕

មតិយោបល់