ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តី២នាក់ម្ដាយកូនស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្តបុកពេញទំហឹង

សៀមរាប: កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត។

ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ ប្រាក់តិក ភេទស្រី អាយុ ៦០ ឆ្នាំ (ម្ដាយ)។
២/ឈ្មោះ សាន សាវ៉ៃ ភេទស្រី អាយុ ១៩ ឆ្នាំ (កូន)។
អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ​ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់