ព័ត៌មានអន្តរជាតិ

អ្នកស្លាប់នៅស្រីលង្កា បណ្តាលឲ្យរអិលបាក់ដី កើនឡើងដល់ ៣៧នាក់

ស្រីលង្កា: មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីទឹកជំនន់នៅប្រទេសស្រីលង្កា ដែលបានបណ្តាលឲ្យបាក់ដីបានកើនឡើងដល់ ៣៧នាក់ រហូតមកដល់ថ្ងៃពុធនេះ ខណៈដែលមនុស្សជាង ៣៥០,០០០នាក់ផ្សេងទៀតត្រូវបានរងផលប៉ះពាល់។

ការរអិលបាក់ដីនេះ ដោយសារខ្យល់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច ១៦នាក់ ខណៈដែលមនុស្សរាប់រយនាក់នៅតែបន្តបាត់ខ្លួន។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្ស ១៨នាក់ត្រូវបានស្លាប់ នៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសនេះ ដោយសារទឹកជំនន់និងការប្រតិបត្ដិការឆក់ខ្សែភ្លើង និងការជម្លៀសនៅតែកំពុងបន្ត។

ភ្លៀងធ្លាក់បន្តទៀតនៅក្នុងផ្នែកខ្លះនៃប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បន្ទាប់ពីវាបានចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍បណ្តាលឱ្យកម្រិតទឹកនៅក្នុងតំបន់ជាច្រើន នឹងកើនឡើងបន្ថែមទៀត។

ប្រតិបត្ដិការស្វែងរកមនុស្សនៅក្នុងតំបន់ទាំងពីរនោះ បានបំផ្លិចបំផ្លាញពីការរអិលបាក់ដីនេះផង ដែរត្រូវបានបន្តនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះមនុស្សដែលអាចនឹងត្រូវជាប់ក្រោមគំនរបាក់បែក។ការព្រមានពីការរអិលបាក់ដីនៅតែមាននៅក្នុងស្រុកចំនួន ៩ នៅទូទាំងប្រទេស និងប្រជាជនត្រូវបានព្រមានឱ្យនៅតែប្រុងប្រយ័ត្ន។

នាយកដ្ឋានឧតុនិយមក្នុងស្រុកបានបន្តជូនដំណឹងអាកាសធាតុនៅចុងក្រោយរបស់ខ្លួន នៅតំបន់រងសម្ពាធទាប បានផ្លាស់ទីនៅឆ្ងាយពីប្រទេសស្រីលង្កា ប៉ុន្តែមានលទ្ធភាពខ្ពស់នៃការកើនឡើងភ្លាមនៃភ្លៀងនៅក្នុងភាគខាងត្បូង ភាគខាងលិចនៃប្រទេសនេះ និងលក្ខខណ្ឌមានខ្យល់ខ្លាំងលើប្រទេសនេះ ហើយនៅក្នុងតំបន់សមុទ្រដែលជាទីប្រជុំកោះជាច្រើន អាចរងផលប៉ះពាល់សម្រាប់ការពីរបីថ្ងៃខាងមុខទៀត៕

kjho ls5

មតិយោបល់