ព័ត៌មានអន្តរជាតិ

មនុស្សជាង៧០០នាក់ស្លាប់ក្នុងជម្លោះហិង្សា និងប្រដាប់អាវុធនៅអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ ក្រុមបេសកម្មជំនួយអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់(UNAMI) បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនអ៊ីរ៉ាក់៧៥៩នាក់ ត្រូវបានសម្លាប់ និង ១២០៧នាក់ផ្សេងទៀតរងរបួសនៅក្នុងភេរវកម្ម ជម្លោះប្រដាប់អាវុធ និងហិង្សា ។ នេះបើយោងតាមសារព័តមានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៦។

សេចក្តីថ្លែងការណ៍របស់ (UNAMI) លើកឡើងថា តួលេខនោះ រួមទាំង ជនស៊ីវិល ៦២៩នាក់ត្រូវបានសម្លាប់ និង ១,០៦១រងរបួស ខណៈដែកសមាជិកសន្តិសុខ ១៣០នាក់ត្រូវបានសម្លាប់ និង ១៤៦នាក់រងរបួស។

សេចក្តីថ្លែងការដ៏ដែលនោះក៏បានលើកឡើងផងដែរថា តួលេខនោះមិនបានរាប់បញ្ចូលចំនួន អ្នកស្លាប់ និងរបួសនៅខេត្ត Anbar ភាគខាងលិចអ៊ីរ៉ាក់ទេ ព្រោះគេមិនបានដឹងច្បាស់អំពីតួលេខនៃជនស៊ីវិលស្លាប់ និងរងរបួសនៅមន្ទីរសុខាភិបាលខេត្តបានក្នុងខែនេះនៅទ្បើយ។

គួរបញ្ជាក់ដែរថា បេសកជនអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់ និងជាប្រធានបេសកម្មជំនួយអង្គការ សហប្រជាជាតិ លោក Jan Kubis បានអំពាវនាវម្តងទៀត ដល់ភាគីឲ្យខិតខំអស់ពីលទ្ធភាព ដើម្បីការពារជីវិតរបស់ជនស៊ីវិល ៕

150708_speicher_massacre_jhc_094

មតិយោបល់