ប្រេស៊ីលៈ ប្រភពផ្លូវការ បាននិយាយកាលពីថ្ងៃចន្ទនេះថា មុស្សប្រាំបីនាក់បានស្លាប់ នៅពេលដែលយន្តហោះ ប្រតិបត្តិមួយគ្រឿងបានធ្លាក់ចូលទៅក្នុងឃ្លាំងឧស្សាហកម្មមួយ នៅភាគខាងត្បូងប្រទេសប្រេស៊ីល ចម្ងាយ២០ម៉ែត្រ ពីព្រះវិហារមួយដែលមានមនុស្ស៣០០នាក់ កំពុងប្រារពធ្វើពិធីសាសនា។
យន្តហោះម៉ាស៊ីន២ Piper Navajo Jet មួយគ្រឿងនេះ បានធ្លាក់កាលពីយប់ថ្ងៃសៅរ៍ ទៅក្នុងឃ្លាំងកម្មសិទ្ធ របស់ក្រុមហ៊ុនដឹកជញ្ជូន Excellence នៅក្នុងទីក្រុង Cambe រដ្ឋ Parana ប៉ះចំរថយន្តក្រុងមួយគ្រឿង ក៏បណ្តាលឲ្យផ្ទុះ ។
យោងតាមរបាយការណ៍របស់ប៉ូលិស បានឲ្យដឹងថា មានសមាជិកនាវិកពីររូប និងអ្នកដំណើរចំនួន៦នាក់ រួមទាំងអនីតិជន៣នាក់ផង ត្រូវបានធ្វើដំណើរទៅទីក្រុង Londrina ដែលជាទីក្រុងមួយនៅជិតទីក្រុង Cambe នៅកណ្តាលរដ្ឋ Mato Grosso ភាគខាងលិច។
គេហទំព័ររបស់សហជីពបានឲ្យដឹងថា អ្នកដំណើរទាំងអស់គឺជាសាច់ញាតិគ្នា របស់ប្រធានសហជីព កិច្ចប្រតិបត្តិការប្រេសស៊ី Fenatrocop លោក Mauri Viana ។
ជនរងគ្រោះមានអតីតភរិយាលោក Viana កូនស្រីពីរនាក់ ចៅបងប្រុសម្នាក់ ប្អូនប្រុសម្នាក់ និង ប្អូនស្រីម្នាក់៕
មតិយោបល់