ព័ត៌មានអន្តរជាតិ

ប៉ូលិសស្លាប់ ៦នាក់ របួស៤នាក់ នៅក្នុងការវាប្រហារដោយគ្រាប់បែក

តួកគីៈ ទីភ្នាក់ងារសារព័ត៌មាន Dogan បានរាយការណ៍ថា ការវាយប្រហារដោយគ្រាប់បែកមួយ នៅភាគអាគ្នេយ៍ប្រទេសតួកគី បានសម្លាប់មន្ត្រីប៉ូលិស ៦នាក់ និង ៤នាក់ទៀតរងរបួសកាលពីថ្ងៃចន្ទ។នេះយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៦។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការបំផ្ទុះមួយនេះធ្វើឡើង នៅពេលរថយន្តត្រូវគេសង្ស័យថា បំផ្ទុះគ្រាប់បែករបស់ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើដ(PKK) បានបុករថយន្តក្រុងប៉ូលិស មួយគ្រឿងនៅម៉ោង៥ និង៤៥នាទីល្ងាច (ម៉ោងក្នុងស្រុក) នៅក្នុងខេត្ត Bingol ។

រថយន្តដឹកអ្នកជំងឺ និង ពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗនៅក្នុងចម្ងាយផ្លូវ ១៥គីឡូម៉ែត្រពីអាកាសយានដ្ឋាន។

មកទល់ពេលនេះ អ្នករងរបួសត្រូវបញ្ចូនទៅមន្ទីរពេទ្យរដ្ឋរបស់ខេត្ត ហើយការអង្កេតចាប់ផ្តើមបើក។
ទន្ទឹមនឹងនេះដែរ គណនីប្រពន្ធផ្សាយសង្គមរបស់អ្នកប្រយុទ្ធឃើដឈ្មោះ “Mitanni” បានអះអាងថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកមួយនេះបានសម្លាប់ ប៉ូលិស១០នាក់ និង របួស៦នាក់ផ្សេងទៀត៕

234484e9a31c24f9ed9a991c337d6c57422d1065

មតិយោបល់