អាមេរិក ត្រៀមខ្លួនទប់ស្កាត់ការឈ្លានពាន ក្នុងលំហអាកាស បន្ទាប់ពីរុស្ស៊ី ធ្វើតេស្តមីស៊ីលប្រឆាំងផ្កាយរណប

អាមេរិកៈ យោធាអាមេរិក កាលពីថ្ងៃពុធ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្កូ បានធ្វើតេស្តមីស៊ីល ប្រឆាំងផ្កាយរណប ដោយក្រុងវ៉ាស៊ីនតោន បានហៅការសាកល្បងនេះថា ជាការគំរាមកំហែងផ្នែកលំហអាកាស សម្រាប់ប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ប្រភពដដែល បានបញ្ជាក់ថា លំហអាកាស នឹងក្លាយជាទីលាននៃសង្គ្រាម ដោយសារអាមេរិក ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះរួមមានរុស្ស៊ី និងចិន កំពុងបង្កើនទីតាំងយោធារបស់ពួកគេ ក្នុងគន្លងផែនដី និងនៅជិតព្រះច័ន្ទ។

ដោយទ្បែកនៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់លោកឧត្តមសេនីយ៍ John Raymond មេបញ្ជាការនៃទីបញ្ជាការអវកាសអាមេរិក បាននិយាយថា រដ្ឋាភិបាល បានត្រៀមខ្លួន និងតាំងចិត្តរួចជាស្រេច ដើម្បីទប់ស្កាត់ការឈ្លានពាន និងការពារប្រទេសជាតិ នៅក្នុងលំហអាកាស៕

មតិយោបល់