ព័ត៌មានជាតិ

មុខសញ្ញាចោរឆក់ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅមុខអតីតក្រសួងបរិស្ថានចាស់

ភ្នំពេញៈ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាឆក់ ២នាក់ ដែលធ្វើសកម្មភាព នៅវេលាម៉ោងប្រហែល ១០ និង៣០នាទីយប់ ត្រង់ចំណុចមុខអតីត ក្រសួងបរិស្ថានចាស់ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

កាលពីវេលាម៉ោងប្រហែល ២២និង៣០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កម្លាំងរបសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេ បាសាក់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម បក្ខពួក ៣នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប របស់នារីជនបរទេសបានសម្រេច។

ពេលនោះ កម្លាំងរបស់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំចាស់ ពណ៌ក្រម ពាក់ផ្លាកលេខ កំពត ១D-១០៦៧ បានធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចគេចខ្លួន។ លុះដល់ម៉ោង ២៣និង២០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បានស្រាវជ្រាវ កំណត់មុខសញ្ញាបាន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបាន ពួនតាមច្រាំងទន្លេ។ ចំណែកជនសង្ស័យម្នាក់ ទៀតបានរត់គេចខ្លួនបាត់ ។ ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ ធី ប៊ី ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
២.ឈ្មោះ ស៊ីម ម៉ូ អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង ស្នាក់នៅមិនពិត។

ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រគល់ជន សង្ស័យទាំង២ ទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ចំការមន សាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់