ព័ត៌មានអន្តរជាតិ

ប្រទេសចិន បណ្ដេញនាវាចម្បាំងអាមេរិក ចេញពីសមុទ្រចិនខាងត្បូង

ចិនៈ តាមរយៈសកម្មភាព ប្រឆាំងនឹងទីក្រុងប៉េកាំងអស់រយៈពេលជាច្រើនខែ នាវាចម្បាំងចិន បានបណ្ដេញនាវាចម្បាំង របស់កងទ័ពជើងទឹកអាមេរិក ចេញពីដែនទឹក ដែលកំពុងមានជម្លោះ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តោតការយកចិត្តទុកដាក់ លើការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ដែលបានសម្លាប់ប្រជាជនអាមេរិកជាង ៥ ម៉ឺននាក់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

កាលពីថ្ងៃអង្គារកងទ័ពរំដោះប្រជាជនចិន (PLAN) បានបណ្តេញនាវាចម្បាំងអាមេរិកមួយគ្រឿង ដែលរំលោភចូលដែនទឹករបស់ចិន ឲ្យចាកចេញពីកោះ Xisha នៅសមុទ្រចិនខាងត្បូង ខណៈដែលចំណាត់ការផ្លាស់ប្ដូរដល់អាមេរិកនេះ អាចបង្កគ្រោះថ្នាក់ បានយ៉ាងងាយស្រួល។

ទាក់ទងនឹងបញ្ហានេះ លោកវរសេនីយ៍ឯក Li Huamin អ្នកនាំពាក្យ​កងទ័ព​ចិន ​បានមានប្រសាសន៍ថា « ការធ្វើបែបនេះ គឺយើងចង់ជំរុញឱ្យភាគីអាមេរិក ផ្តោតការយកចិត្តទុកដាក់លើការបង្ការ និងការរាតត្បាតនៅលើទឹកដីកំណើតរបស់ពួកគេ ក៏ដូចជារួមចំណែកបន្ថែមទៀត ដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រមទាំងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធារបស់ពួកគេ ប្រឆាំងនឹងសន្តិសុខ សន្តិភាព និងស្ថេរភាពក្នុងតំបន់ផងដែរ៕

មតិយោបល់