ព័ត៌មានអន្តរជាតិ

Update: ចំនួនអ្នកស្លាប់កើនឡើងដល់ ៤២នាក់ ក្នុងព្យុះត្រូពិចនៅម៉ិកស៊ិក

ម៉ិកស៊ិកៈ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ព្យុះត្រូពិចឈ្មោះ “ Earl ” បានសម្លាប់មនុស្សកើនឡើងដល់ ៤២នាក់ និងបានប៉ះពាល់ដល់ប្រជាជន ៨.២០០នាក់ នៅក្នុងរដ្ឋ Veracruz ក្នុងភាគខាងកើតប្រទេស ម៉ិកស៊ិក។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៩ ខែសីហាឆ្នាំ ២០១៦។

ក្រសួងការពារជនស៊ីវិលរបស់រដ្ឋ Veracruz បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា មានការបាក់ស្រុតដីពីរកន្លែង បណ្តាលឲ្យមនុស្ស ៣៨នាក់ ត្រូវស្លាប់នៅក្នុងតំបន់នៃទីក្រុង Coscommatepec និង Tequila នៅកណ្តាលរដ្ឋ។

ហេតុការណ៍ទី១នេះកើតឡើងនៅម៉ោង ៥ព្រឹក (ម៉ោងនៅក្នុងតំបន់ ) នៅក្នុងក្រុង Temazolapa នៃតំបន់ភ្នំរបស់ទីក្រុង Coscomatepec ។ទី២កើតឡើងនៅម៉ោង ៤ព្រឹកម៉ោងក្នុងតំបន់ នៅក្នុងក្រុង Zacatlamanca នៃទីក្រុង Tequila ហើយ រដ្ឋមួយចំនួនទៀតក៏បានទទួលរងការវាយប្រហារពីព្យុះ Earl នេះដែរ៕

636057363444974954-aptopix-jamaica-tropi-aske-1

មតិយោបល់