ព័ត៌មានអន្តរជាតិ

រំលោភយ៉ាងព្រៃផ្សៃលើស្រ្តីធ្វើការតាមផ្ទះជនជាតិមីយ៉ាន់ម៉ានៅសិង្ហបុរី

សិង្ហបុរី: នៅថ្ងៃច័ន្ទនេះ បុរសវ័យ៤៦ឆ្នាំ ជនជាតិម៉ាឡេស៊ីរស់នៅសិង្ហបុរីម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៣ឆ្នាំ និងពិន័យឲ្យវាយ៣០ដំបង ពីបទចាប់រំលោភលើស្រ្តីធ្វើការតាមផ្ទះជនជាតិមីយ៉ាន់ម៉ា២ដងក្នុងរយ:ពេលប្រាំម៉ោងកាលពីខែធ្នូ ឆ្នាំ២០១៣។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជនជាប់ចោទឈ្មោះ Chin Swee Chung បានអះអាងខ្លួនបានវាយ និងបង្ខំស្រ្តីរងគ្រោះអាយុ៣៥ឆ្នាំ ដើម្បីរំលោភរហូតបានសម្រេច២ដង ទោះបីជានាងយំ និងរើបម្រាស់យ៉ាងណាក៏ដោយ។ លោក Chin ជាអ្នកធ្វើការនៅក្រុមហ៊ុនចែកចាយស្រាបៀរមួយក្នុងប្រទេសសិង្ហបុរី។

ជនជាប់ចោទបានឲ្យដឹងថា នៅថ្ងៃកើតហេតុ លោកបានវិលត្រឡប់មកផ្ទះក្នុងសភាពស្រវឹង បន្ទាប់ពីលោកផឹកស្រាជាមួយមិត្តភក្តិ ហើយលោកបានហៅជនរងគ្រោះមកបើកទ្វារឲ្យ ហើយក៏ចាប់រំលោភដោយវាយនិងចាប់ចងដៃជនរងគ្រោះកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ខណ:ពេលប្រពន្ធ និងកូនទៅដើរកម្សាន្ត។

គួរបញ្ជាក់ថា ករណីចាប់រំលោភជាករណីដែលប្រជាជនសិង្ហបុរីស្អប់បំផុតហើយជនជាប់ចោទក៏ ត្រូវផ្តន្ទាទោសចាប់ពី១០ឆ្នាំឡើងទៅ៕

photo_2016-11-14_14-56-49

មតិយោបល់