ព័ត៌មានសុខភាព

អាហារ ៥ប្រភេទបរិភោគនៅពេលថ្ងៃត្រង់ធ្វើឲ្យអ្នកងងុយគេង

បរទេស: បាយ សាច់ក្រហម ចេក បង្អែម គឺជាអាហារដែលអាចកាត់បន្ថយថាមពល ធ្វើឲ្យអ្នកអស់កម្លាំង ងងុយគេង ដូច្នេះអ្នកមិនគួរទទួលទាននៅពេលថ្ងៃត្រង់ច្រើនពេកឡើយ។

បាយស៖
អ្នកឯកទេសផ្នែកចំណីអាហារនៅប្រទេសឥណ្ឌាមានប្រសាសន៍ថា ដោយសារតែអាហារមានជាតិស្ករខ្ពស់នឹងធ្វើឲ្យអ្នកឆាប់ងងុយគេង បន្ទាប់ពីបរិភោគឆ្អែត។

ដូច្នេះអ្នកមិនគួរទទួលទានច្រើននៅពេលថ្ងៃត្រង់នោះទេ ប្រសិនបើមិនចង់អង្គុយងោកនៅពេលរសៀល។

នំប៉័ង៖
តើអ្នកដឹងទេ? កាបូនអ៊ីដ្រាតនៅក្នុងនំប៉័ង អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ហើយធ្វើឲ្យអ្នកមានអារម្មណ៍ចេះតែអស់កម្លាំង និងងងុយគេង។

សាច់ក្រហម៖
កម្រិតជាតិខ្លាញ់ខ្ពស់នៅក្នុងសាច់ក្រហមដូចជា ប៊ឺហ្គឺ និងសាច់អាំង អាចបង្កឲ្យអ្នកមានអារម្មណ៍ឆាប់ងងុយគេង។
ដូចគ្នានេះផងដែរ រាងកាយរបស់អ្នកត្រូវការថាមពលបន្ថែម ដើម្បីរំលាយសាច់ក្រហម ដូច្នេះអ្នកនឹងមានហានិភ័យកង្វះថាមពលបន្ទាប់ពីការបរិភោគ។

បង្អែម៖
ពេលណាអ្នកទទួលទានជាតិស្ករកាន់តែខ្ពស់ រាងកាយនឹងបញ្ចេញអាស៊ីត tryptophan ដើម្បីបំបែកប្រូតេអ៊ីនកាន់តែច្រើនឡើង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង។

ហេតុនេះហើយអ្នកគួរតែកំណត់ការទទួលទានបង្អែមនៅពេលថ្ងៃត្រង់ ដើម្បីជៀសវាងការបាត់បង់ថាមពលនៅពេលរសៀល។

ចេក៖ បើយោងតាមទស្សនាវដ្តី Women’s Health Magazine ចេកសម្បូរទៅដោយសារធាតុម៉ាញេស្យូម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ខ្សោយកម្លាំងចង់តែគេង។

សារធាតុម៉ាញេស្យូមជួយឲ្យសាច់ដុំមានពេលសម្រាក ដែលល្អក្នុងការបរិភោគនៅពេលល្ងាចមុនចូលគេង ប៉ុន្តែវាប៉ះពាល់ដល់ថាមពលក្នុងពេលថ្ងៃ៕

5-foods-you-sleepy

មតិយោបល់