មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយថាតួឯកស្រីនាងនាថក្នុងរឿង «កំណត់ហេតុនាងនាថ» គឺជាជនជាតិខ្មែរឥស្លាម ដែលមានឈាមជ័រជាជនជាតិម៉ាឡេស៊ី ។ នាងក៏ជាតារាមួយដួងដែលត្រូវបានសាសនាដើមរបស់ខ្លួន ធ្វើការរិះគន់ និងជំទាស់ស្ទើររាប់មិនអស់ផងដែរ ទម្រាំតែបានក្លាយខ្លួនជាតារាសិល្បៈ ដោយហ៊ានទាំងថតឈុតថើបគ្នា ជាមួយតួអង្គប្រុសក្នុងការសម្ដែងភាពយន្ត។
ណាតាហ្សា បានអះអាងថានាងគឺជាខ្មែរសញ្ជាតិឥស្លាមរស់នៅសហគមន៍ខ្មែរឥស្លាមគីឡូម៉ែត្រលេខ៨ ដោយក្រៅពីជាតារាសម្ដែង នាងក៏ជាម្ចាស់ហាងផលិតផលថែរក្សា សម្រស់មួយផងដែរ ។ នាងថាសាសនារបស់នាងមានការប្រកាន់ច្រើន សូម្បីតែដោះស្បៃមុខចេញ ឬកន្សែងគ្របក្បាលចេញក្នុងពេលថតកុន អ៊ីចឹងហើយទើបនាងយល់ថា សម្ពាធដែលនាងបានទទួលគឺមានរាប់មិនអស់ទម្រាំតែ អាចជោគជ័យនៅក្នុងវិថីសិល្បៈ។ នាងថានេះជារឿងទី២ ដែលខ្លួនបានថត ដោយនរឿងទី១បានត្រឹមតែជាតួសំខាន់ ហើយសម្រាប់រឿង«កំណត់ហេតុនាងនាថ» គឺជារឿងទី១ដែលនាងបានជាតួឯកលើកដំបូង។ នាងថាខ្លួនមិនមានការបិទបាំងពាក់ព័ន្ធនឹង ប្រវត្តិរបស់ខ្លួននោះទេ ដោយសូម្បីតែរឿងស្នេហាក៏នាងប្រកាសលាតត្រដាង ដោយមិនរុញរាដែរ ដោយមិនខ្វល់ពីរឿងអ្នកណារិះគន់ពេលម្នាក់ៗដឹងថា នាងជាជនជាតិឥស្លាម និងជាតារាដែលមានស្នេហាបើកចំហរ។
ខាងក្រោមនេះ ជាបទសម្ភាសន៍ជុំវិញ របស់កញ្ញាណាតាហ្សា វ័យ២៣ឆ្នាំ ដែលជាជនជាតិខ្មែរឥស្លាមនៅគីឡូម៉ែត្រលេខ៨ ដែលបានក្លាយខ្លួនជាតួឯកលេចធ្លោក្នុងរឿង «កំណត់ហេតុនាងនាថ» ដែលកំពុងកក្រើកនៅក្នុងស្រទាប់មហាជន និងអ្នកសិល្បៈ ៖
https://www.youtube.com/watch?v=PCoO2ZSub5Q
មតិយោបល់