ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ខេម ផ្ទុះបទ«អរគុណចិត្តស្មោះអូន»

ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាបទថ្មីសន្លាងរបស់តារាចម្រៀងខេម ក្រោមចំណងជើង«អគុណចិត្តស្មោះអូន» ដែលបានបង្ហោះនៅលើផេកផ្លូវរបស់ការរបស់ផលិតកម្មថោន និងលើYoutube ទទួលបានចែកចាយយ៉ាងគគ្រឹកគគ្រេង។ ក្នុងនោះឈុតសម្ដែងរបស់តារាចម្រៀងខេម និងតារាផ្សេងទៀតនៅក្នុងបទនេះក៏កាន់តែទទួលបានការចាប់អារម្មណ៍ទ្វេដង ដោយសារតែមានឆាកសម្ដែងប្លែក ហើយទាក់ភ្នែក។

តារាចម្រៀងខេម មិនទាន់សុំការបញ្ជាក់ក្រោយពេលបទថ្មីមួយនេះទទួលបានការចាប់អារម្មណ៍នោះទេ។ ប៉ុន្តែយោងតាមលោក Rith Omega ដែលជាអ្នកសរសេរសាច់រឿងក្នុងបទនេះ និងជាអ្នកដឹកនាំសម្ដែងក្នុងបទនេះ បានអះអាងថានេះជាបទថ្មីរបស់ផលិតថោន ដែលលោកមានការសប្បាយចិត្តក្រោយពីទទួលបានការចាប់អារម្មណ៍។

នេះជាបទថ្មីរបស់តារាចម្រៀងខេម ដោយអត្ថន័យក្នុងបទចម្រៀងក្រៅត្រូវគេកត់សម្គាល់ថាបុកចំអារម្មណ៍យុវ័យភាគច្រើន ទើបសន្ទុះបទនេះ លោតខ្លាំងក្រោយពីបង្ហោះMV មួយខ្លី។ លោក Rith Omega បានអះអាងថា បទនេះបើនិយាយពីការផលិតសាច់រឿងគឺខុសប្លែកគេ ដោយក្រៅពីប្រើបច្ចេកទេស3D យ៉ាងទំនើបហើយ ក៏មានឈុតឆាកទាក់ទាញមិនខុសពីសាច់រឿងមួយនោះដែរ។

លោកថាបទនេះបើនិយាយពីឈុតសម្ដែង គឺតារាចម្រៀងខេមលេងខ្លាំង ហើយតួអង្គដទៃក៏លេងខ្លាំងដែរ ទើបលោកយល់ថាបទនេះបើចេញជា MV ផ្លូវការ គឺពិតជាផ្ទុះខ្លាំងជាងនេះ។
បទ«អរគុណចិត្តស្មោះអូន» លោកថាជាការផលិតដោយក្រុមអ្នកជំនាញខាងបទចម្រៀងល្បីៗរបស់ផលិតថោនស្ទើរទាំងអស់ ទើបធ្វើឲ្យស្នាដៃបទនេះទទួលបានការកន្ទ្រាក់អារម្មណ៍មហាជន ក្រោយតារាចម្រៀងខេម ស្ងាត់បទចម្រៀងមួយរយ:។ លោកថារំពឹងថាបទនេះនឹងក្លាយជាបទកំណត់ត្រាថ្មី ប្រសិនបើសន្ទុះគាំទ្របន្តខ្លាំង ក្រោយពីលោកដាក់បង្ហោះ Full MV ។

ជាមួយនឹងការផ្ទុះឡើងបទនេះ មានការរំពឹងថាតារាចម្រៀងខេម នឹងនៅតែរក្សាតំណែងជាតារាចម្រៀងលេចធ្លោរមួយរូប បន្ទាប់ពីស្ងាត់ការរិះគន់ជាមួយបទ«ជីវិតអ្នកប្រដាល់»។ ជាពិសេសក្នុងពេលដែលលោកទើបតែបញ្ចប់បេសកកម្មចេញច្រៀងជួយដល់អង្គការ«ខ្ញុំខ្មែរ»ក្នុងគម្រោងស្វែងរកមូលនិធិសម្រាប់ជនក្រីក្រនៅកម្ពុជានាពេលនេះ។ លោក Rith Omega បញ្ជាក់ថា តារាចម្រៀងខេម នឹងចេញប្រូម៉ូតបទនេះឲ្យខ្លាំងនៅលើកញ្ចក់ទូរទស្សន៍ ក្រោយពេលបទនេះបញ្ចេញ MV ផ្លូវការ៕
khem-1

khem-2

khem-3

khem-4

khem-5

khem-6

khem-7

khem-8

khem-9

khem-10

khem-12

khem-13
ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖

មតិយោបល់