លោកអ្នកដែលចូលចិត្តធ្វើដំណើរកំសាន្ដ តាមតំបន់នានាលើពិភពលោក ពិតជាចង់ដឹង ចង់ឃើញទីតំបន់រមណីយដ្ឋានប្លែក បែបធម្មជាតិស្រស់ស្អាតដ៏ស្រស់ស្រាយ មានខ្យល់អាកាសបរិសុទ្ធ ជាទីលំហែកាយ ម៉្យាងវិញទៀត លោកអ្នកច្បាស់ជាចង់ធ្វើដំណើរកំសាន្ដបែបបោះជំរំ ក្នុងនោះកន្លែងដ៏ស្រស់ស្អាតមាននៅតំបន់ព្រំដែនរវាង ថៃ និង ភូមា។
ថ្ងៃនេះគេហទំព័រ Post News សូមណែនាំបង្ហាញពី តំបន់ទឹកធ្លាក់នៅព្រំដែន ថៃ និង ភូមា ដែលមានទំហំផ្ទៃដី មាត្រដ្ឋាន ១៣៥ គីឡូម៉ែត្រ មានទឹកធ្លាក់កំពស់ ១០៥៣ ម៉ែត្រ ដែលនៅក្នុងរដូវរំហើយ តំបន់នេះមានសីតុណ្ហភាព ដល់ ៤ អង្សារ ក្នុងកំរិតត្រជាក់ គួរឲ្យចាប់អារម្មណ៍ ។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ធ្វើដំណើរកំសាន្ដនានា កំឡុងពេលរដូវសិសិរដូវនេះ អាចពិចារណាតំបន់ព្រំដែននេះបាន ព្រោះថាអាកាសធាតុក្នុងថ្ងៃខ្លះមានធ្លាក់ ព្រិល(ហិមៈ)ដូចប្រទេស កូរ៉េ ឬ ជប៉ុន ផងដែរ ៕
ប្រភព៖ Tv Pool
មតិយោបល់