ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពុងតែថត MV ចម្រៀងសុខៗ ស្រាប់តែគេវាយបែកកញ្ចក់ឡាន

តារាចម្រៀង coby persin ដែលមានឈ្មោះល្បីល្បាញ នៅលើបណ្ដាញសង្គម Youtube បានថតអឹមវីវីដេអូចម្រៀងថ្មី នៅសហរដ្ឋអាមេរិក ដោយប្រើរថយន្ដទំនើបបំផុតក្នុងការថត ហើយតារាចម្រៀងរូបនេះកំពុងថត ជាមួយដៃគូចម្រៀង រ៉េប នៅចំកណ្ដាលទ្រូងផ្លូវ បណ្ដាលឲ្យមានភាពស្ទះចរាចរណ៍កើតឡើង រហូតដល់មានអ្នកឃ្នើសចិត្តជាមួយលោក។

នៅក្នុងវីដេអូឃ្លីបបានបង្ហាញថា មានបុរសមិនស្គាល់អត្តសញ្ញាណមួយរូប ទប់កំហឹងមិនបាន ដោយមិនដឹងថា តារាចម្រៀង coby persin កំពុងតែថតអឹមចម្រៀងនោះឡើយ ដឹងត្រឹមតែថា ស៊ីផ្លេរហើយមិនជៀស បង្ករឲ្យមានភាពកកស្ទះផ្លូវ រំខានអារម្មណ៍អ្នកធ្វើដំណើរផ្សេងៗទៀត ក៏ស្ទុះចេញពីរឡានទាញដំបងវាយហ្គោល មកវាយបំបែកកញ្ចក់ឡានតារាចម្រៀង coby persin ធ្វើឲ្យក្រុមការងារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូឃ្លីបខាងក្រោមនេះ ៖

//www.youtube.com/watch?v=sOuBvUKDMkU

%e1%9e%80%e1%9f%86%e1%9e%96%e1%9e%bb%e1%9e%84%e1%9e%8f%e1%9f%82%e1%9e%90%e1%9e%8f-mv-4

មតិយោបល់