ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែង​ជាកូន​ម្ចាស់ផ្សារទំនើប Siam center ដូរសង្សារដូច​ស៊ីបាយ​

លោកអ្នកច្បាស់ជាស្គាល់ហើយថា នៅក្នុងប្រទេសថៃគឺមានផ្សារទំនើបដ៏ធំសម្បើមមួយនៅ​ក្នុងទីក្រុង បាងកក ដែលមានឈ្មោះថា Siam center ជាផ្សារទំនើបជាងគេ នឹងមានផលិតផលយីហោល្បីៗដាច់គេ ហើយអ្វីកាន់តែភ្ញាក់ផ្អើលនេះគឺ តារាសម្ដែងល្បីឈ្មោះមួយរូប ក្នុងរឿង Suck seed នឹង រឿង ថៅកែណយ មានឈ្មោះថា ភីត ផាឆន ជាកូនប្រុសបង្កើតរបស់ ម្ចាស់ផ្សារទំនើបផ្ទាល់តែម្ដង ។

នាយ ភីត ផាឆន បុរសសង្ហា នឹង ជាកូនអ្នកមានស្ដុកស្ដម្ភ រមែងតែងតែមានស្រីៗជាច្រើនប្រាថ្នាចង់បានជាគូរអនាគត ក៏ប៉ុន្ដែបុរសសង្ហារូបនេះពិតជាសំណាងមែន បើតាមរយ:សារព័ត៌មាននានា បានចេញផ្សាយយ៉ាងហោចណាស់នៅក្នុងមួយឆ្នាំនាយ ភីត ផាឆន សង្សារស្រី ២ ទៅ ៣ នាក់ផងដែរ ក្នុងមាន នាង នុត ដឹស្ដារ ,​ នាង នុត នីរណាត , នាង បេស អូលីហ្វេត ចុងក្រោយនេះគឺតារាពន្លកថ្មី អូន អម ៕
siam-center-1

siam-center-2

siam-center-3

siam-center-4

siam-center-5

siam-center-6
ប្រភព៖ kapook

មតិយោបល់