ព័ត៌មានសិល្បៈ និងកម្សាន្ត

សយ រតនៈ និង ប៉ាច គីមមួយ បំពាក់ចិញ្ជៀនបញ្ចាំចិត្តគ្នាទៅវិញទៅមក ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់

(ភ្នំពេញ)៖ តារាចម្រៀងរូបស្រស់ ប៉ាច គឺមមួយ ដែលធ្លាប់បែកបាក់ស្នេហាម្តងរួច មកហើយនោះក៏បានងាកមកភ្ជាប់ស្នេហ៍ជាមួយមិត្តរួមទ្រនំដែលជាកម្លោះសង្ហាលោក សយ រតនៈ ក្រោយពីពួកគេបានស្គាល់គ្នាប្រមាណជា ៧ឆ្នាំមក និងរិតចំណងស្នេហ៍កាន់តែខ្លាំងនៅមួយរយៈចុងក្រោយឈានដល់ធ្វើរឿងនេះ។

ពួកគេលែងច្រានចំណងស្នេហារវាងគ្នានឹងគ្នដូចមុនទៀតហើយ។ ការបញ្ជាក់នចំណងស្នេហ៍ច្បាស់លាស់នេះធ្វើឡើងក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈនេះ។ តារាចម្រៀងទាំងពីរបានសម្រេចសារភាពពីរទំនាក់ទំនងរបស់ពួកគេជាចំហហើយថែមទាំងបំពាក់ចិញ្ចៀនទៅវិញទៅមកហាក់ចង់បញ្ជាក់ថាជាទំនាក់ទំនងដែលច្បាស់លាស់ឈានទៅរកការចូលរោងជ័យ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការរំភើបនោះគឺតារាចម្រៀង ប៉ាច គឺមមួយ កន្លងមកធ្លាប់តែមានអារម្មណ៍ស្អប់លោក សយ រតនៈ ដែលធ្លាប់តែយល់ថា លោកជាមនុស្សវាយឬក និងច្រឡោមខាមនោះបានប្រែមកជាក្តីស្រឡាញ់ពេញ បេះដូងក្រោយពីលោក សយ រតនៈ បានផ្តល់តម្លៃនិងធ្វើឱ្យនាងមានអារម្មណ៍ថា ខ្លួនជាស្រ្តីរឹងមាំ និងអស្ចារ្យ ។

ដោយឡែក លោក សយ រតនៈ បានបញ្ជាក់ថា ខ្លួនបានធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ាច គឺមមួយ នោះដោយសារនាងជាមនុស្សស្រីដែលមានចិត្តត្រជាក់។

មតិយោបល់