នាង Liu Miaomiao គឺជាអ្នកបម្រើលើយន្តហោះ នៅក្រុង Shenzhen ដែលទើបតែទទួលបានពានរង្វាន់កិត្យានុភាព ជា«ជានារីបម្រើលើយន្តហោះ ដែលស្អាតបំផុតនៅលើពិភពលោក» ដែលជាពាននាងទទួលបានពី World Air Stewardess Association (WASA) កាលពីដើមឆ្នាំនេះ។
យោងតាមគេហទំព័រ shanghaiist ចុះផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា ស្រីស្រស់ខាងលើ មានដើមកំណើតពី ក្រុងស៊ីអាន ហើយបានក្លាយជានារីបម្រើលើយន្តហោះ នៅក្រុង Shenzhen កាលពីឆ្នាំ២០១០ ។
ដោយសារតែការតាំងចិត្តបម្រើលើយន្តហោះ ប្រកបដោយស្នាមញញឹមគ្រប់កាលៈទេសៈ នោះ នាង Liu Miaomiao ត្រូវបានក្រុមហ៊ុនតែងតាំង ជាប្រធានផ្នែកបម្រើលើយន្តហោះ កាលពីឆ្នាំ២០១៤។
នៅក្នុងការហោះហើរដ៏មមារញឹករបស់ ប្រទេសចិន នាង Liu Miaomiao អាចមានសមត្ថភាពអាចបន្ថយភាពតានតឹងរបស់អតិថិជន អំឡុងពេល ជើងយន្តហោះនៅ ប៉េកាំងត្រូវបានពន្យាពេលនោះ ដោយប្រើប្រាស់ស្នាមញញឹមរបស់នាង៕
មតិយោបល់