បន្ទាប់ពីការប្រកួត Miss Grand International ត្រូវបញ្ចប់ ដោយកញ្ញាឯកកម្ពុជា កញ្ញា ខ្លឹម ស្រីគា ទទួលបានពានប្រជាប្រិយភាពជាកិត្តិយសពីផេក Miss Cambodia Beauty Pegeant ដោយមិនបានទទួលពានណាមួយ ពីកម្មវិធី Miss Grand នោះ មហាជន បានងាកទៅចាប់អារម្មណ៍នឹងការប្រកួត Miss Earth International 2017 ដែលកំពុងធ្វើឡើងនៅប្រទេសហ្វីលីពីនវិញម្ដង។ កញ្ញាឯកតំណាងកម្ពុជា កញ្ញា អែម គុនថង កំពុងបង្អួតសម្រស់យ៉ាងផុលផុសក្នុងការប្រកួតមួយនេះ ជាពិសេសក្នុងការចូលរួមសកម្មភាពផ្សេងៗ ដែលរៀបចំដោយគណកម្មការ។




ការប្រកួតដែលនឹងធ្វើឡើងយ៉ាងកក្រើកនៅលើវេទិកាទ្រង់ទ្រាយធំថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខ បានក្លាយជាប្រធានបទថ្មី ដែលមានការវចាប់អារម្មណ៍ភាគច្រើន ជាពិសេសបន្ទាប់ពីវត្តមានរបស់កញ្ញាឯកកម្ពុជា ហាក់ត្រូវបានអ្នកដឹកនាំទៅប្រកួតយកចិត្តទុកដាក់ខុសពីបេក្ខនារី ខ្លឹម ស្រីគា។ សូម្បីតែឈុតតំណាងជាតិរបស់កញ្ញាឯក ផែនដីកម្ពុជា ក៏មើលទៅអស្ចារ្យឃើញហើយមិនសរសើរពីស្នាដៃមិនបាន ដែលមិនខុសពីការលើកមុខលើកមាត់កម្ពុជា លើឆាកអន្តរជាតិនោះដែរ។




កញ្ញា អែម គុនថង ដែលត្រូវបានសម្រិតសម្រាំងដោយសម្លៀកបំពាក់តំណាងជាតិបែបស្ដេចគោព្រៃ និងឈុតរ៉ូបល្អៗ ដែលរៀបចំដោយអ្នកច្នៃម៉ូដនៅកម្ពុជា កាន់តែរំលេចសម្រស់ គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍មួយនេះ។ យ៉ាងណាមិញ វត្តមានរបស់កញ្ញាឯកផែនដីកម្ពុជា នៅក្នុងប្រទេសហ្វីលីពីន នាពេលនេះ នៅមិនទាន់ដឹងថា នឹងអាចដណ្ដើមបានមកុដតម្លៃសែនដុល្លារនៅចុងបញ្ចប់បាន ឬ យ៉ាងណាទេ ថ្វីដ្បិតតែគេមើលឃើញថា នាងគឺជាបេក្ខនារីលេចធ្លោរមួយរូប មិនចាញ់តំណាងមកពីប្រទេសនានាលើពិភពលោក។ ព្រឹត្តិការណ៍នឹងប្រកាសពាននៅដើមខែខាងមុខ ហើយស្រីស្អាតផែនដីដែលជាម្ចាស់មកុដ ក័នឹងក្លាយជាអ្នកផ្សព្វផ្សាយពីការប៉ះពាល់របស់បរស្ថាន និង អាកាសធាតុយ៉ាងសំខាន់ ទៅកាន់ពិភពលោកផងដែរៗ៕
https://youtu.be/ssY6Z4ADktQ

















មតិយោបល់