ព័ត៌មានសិល្បៈ និងកម្សាន្ត

Lizzy ក្រុម After School របួស​កជើង​ស្តាំ​ក្នុង​ពេលហាត់​សម​

​ប្រភពព័ត៌មាន Koreanupdates បាន​ចុះផ្សាយឲ្យដឹងថា ជាមួយ​នឹង​ការអនុវត្ត​យ៉ាង​លំបាក​ដើម្បី​ត្រលប់​មក​កាន់​វេទិកា​របស់​ពួកគេ ក្រុម After School នាង Lizzy បានរ​បួស​ករ​ជើង ក្នុង​ការហាត់​សម​នៅពេល​ថ្មីៗ​នេះ​។​
​ស្រី​ស្រស់ Lizzy មិន​បាន​លាក់លៀម​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​លើ​ខ្លួន​នោះទេ ដោយ​សរសេរ​លើ​ធ្វី​ត​ទ័​រ​ថា “​ខ្ញុំ​ទទួលបាន​ភាពសប្បាយ​រីករាយ​ណាស់ តែ​ក៏​ក្រៀមក្រំ​ណាស់ដែរ ដោយ​របួស​កជើង ដោយ​ពេល​នេះ​ខ្ញុំ​មិន​អាច​ប្រើ​ជើង​ស្តាំ​ខ្ញុំ​គ្រប់​ពេល​នោះ​ទេ តែ​សង្ឈឹមថា​នឹង​វិល​មក​រក​ចំណុច​ប្រក្រតី​ក្នុង​ពេល​ឆាប់ៗ ពោល​គឺ​ចង់​មាន​វត្តមាន​នៅ​លើ​វេទិកា​”​។​

​ខាង Pledis entertainment ក៏​បាន​ថ្លែងឲ្យដឹងថា “Lizzy មាន​បញ្ហា​សរសៃ​កជើង ខណៈពេល​ដែល​នាង​កំពុង​ហ្វឹកហាត់​។​សម្រាប់​បញ្ហា​នេះ​នាង​នឹង​ត្រូវ​ផ្លាស់ប្តូរ​តារាង​ពេលវេលា​របស់​នាង ដោយ​ផ្តោត​លើ​ការ​ថែ​របួស​ឲ្យ​ជា​ក្នុង​ពេល​ឆាប់ៗ​”​។​
​ទោះជា​យ៉ាងនេះ​ក្តី​ក្រុម After School នឹង​វិល​ត្រលប់​នៅ​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៣ និង​សង្ឈឹមថា Lizzy នឹង​បង្ហាញ​ខ្លួន​នៅពេល​នោះ​ដែរ ក្រោយរ​បួស​ជា​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/afterschoollizzy_zpsfb34773a.png
https://i1272.photobucket.com/albums/y389/domneng/3%20lady/lizzy_egg_selca_120112_zpsb5504e22.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/lizzy1_zps20ae2334.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/931c4efa447bfe2230357a4ceb4ffaca-500_zps0101748c.jpg

មតិយោបល់