ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញាពិភពលោក ៤រូប នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី៥ ឧសភា ខាងមុខនេះ

ភ្នំពេញ: នៅល្ងាចថ្ងៃទី៥ ខែឧសភា នេះ បវរកញ្ញាពិភពលោកក្នុងកម្មវិធី (Miss Global 2015) ៤រូប នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា រយៈពេល៧ថ្ងៃ បន្ទាប់ពីពួកនាងបានបញ្ចប់ ការប្រកួតសម្រស់ នៅក្នុងប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៥។

បវរកញ្ញា Miss Global 2015 ទាំង៤រូបនោះរួមមាន បវរកញ្ញាសហរដ្ឋអាមេរិក បវរកញ្ញាអូស្រ្តាលី បវរកញ្ញាមកពីប្រទេសអៀឡង់ និងបវរកញ្ញាមកពីប្រទេសប៊ុលការី ដោយអវត្តមានតែបវរកញ្ញា នៃប្រទេសហ្វីលីពីន ដែលជាប់ចំណាត់ថ្នាក់លេខ៣មួយគត់ ក្នុងចំណោមអ្នកជាប់ចំណាត់ថ្នាក់ទាំង៥រូប សម្រាប់ Miss Global 2015។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថា ក្រោយពីបវរកញ្ញា ក្នុងចំណោមពួកគេបានឆ្លើយសំណួរ ក្នុងពេលប្រលងថាចង់ឃើញប្រាសាទអង្គរវត្ត ក្រោយពេលប្រលងជាប់ ទើបគណកម្មការរៀបចំការប្រកួតបានទំនាក់ទំនង មកកាន់សមាគមសិល្បករខ្មែរ ដើម្បីស្វែងរកឱកាសឲ្យបវរកញ្ញាដែលជាប់ចំណាត់ថ្នាក់ទាំងអស់ បានមកកាន់កម្ពុជា។

គាប់ជួនក្នុងថ្ងៃទី៨ ឧសភាខាងមុខ សមាគមសិល្បករខ្មែរក៏មានពិធីសប្បុរសធម៌ធំមួយនៅចតុមុខ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផាផង សមាគមក៏ស្នើឲ្យបវរកញ្ញា Global 2015 ទាំង៤ ចុះមកឲ្យចំ និងធ្វើពិធី ដើម្បីមកជួយនៅក្នុងកម្មវិធីសប្បុរសធម៌នោះផង។

អញ្ចឹងហើយទើប Miss Global ទាំង៤រូប នឹងចុះមកដល់កម្ពុជានៅល្ងាចថ្ងៃទី៥ ឧសភានេះ ដោយគ្រោងនៅដើរលេងផង និងមកជួយបង្ហាញខ្លួនស្វែងរកមូលនិធិនៅកម្មវិធីសម្រាប់ថ្ងៃ៨ ឧសភា នៅសាលចតុមុខនោះផង។

លោកថាកម្មវិធីនោះ នឹងមានការសម្ដែងសិល្បៈជាច្រើនប្រភេទ ដោយអ្នកមិនត្រូវបានអញ្ជើញ នឹងត្រូវចំណាយសំបុត្រ១០ដុល្លារ សម្រាប់ភ្ញៀវខ្មែរ និង១៥ដុល្លារសម្រាប់ភ្ញៀវបរទេស ដែលថវិការបានពីការលក់សំបុត្រទាំងនេះ នឹងយកទៅជួយមន្ទីរពេទ្យទាំង២។

លោកថានេះ ជាការចូលរួមដ៏ប្រសើររបស់បវរកញ្ញាទាំង៤ ដែលនឹងធ្វើឲ្យកម្មវិធីលើកដំបូងរបស់ខ្លួនជោគជ័យ ក្នុងការលក់សំបុត្រស្វែងរកមូលនិធិ៕

photo_2016-05-03_11-55-18photo_2016-05-03_11-55-12 photo_2016-05-03_11-55-10 photo_2016-05-03_11-55-07 photo_2016-05-03_11-55-03 photo_2016-05-03_11-55-05

មតិយោបល់