ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រី៩ដួងត្រៀមបង្ហាញខ្លួន លើកម្រាលព្រំដ៏អស្ចារ្យ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ និស្សិតពេទ្យ ប្រចាំ សាកលវិទ្យាល័យ ន័រតុន ក្រោមការសហការជាមួយ Group «គ្រួសារតារាកម្ពុជា» បានប្រកាសរៀបចំ កម្មវិធីតាំងពិព័រណ៌ និងការប្រគំតន្ត្រីសប្បុរសធម៌ ដ៏ធំមួយ ដោយមាន ព្រឹត្តិការណ៍ ដើរលើកំរាលព្រំដ៏អស្ចារ្យផង។

តារាសម្ដែងស្រី និងជាតារាម៉ូដែលល្បីឈ្មោះ លំដាប់ប្រទេសចំនួន៩រូប ត្រូវបានអញ្ជើញឲ្យ ចូលរួមបង្ហាញម៉ូដ នៅលើវេទិការកំរាលព្រំនេះ ខណៈដែលតារាស្រីៗ ល្បីឈ្មោះជាច្រើនផ្សេងទៀត សុទ្ធតែបានបង្ហាញពី ការស្ម័គ្រចិត្តចូលរួម ប៉ុន្តែមិនត្រូវបានជម្រើសយក។

លោក កែវ បញ្ញា ម្ចាស់ហាង P Enter បានអះអាងថាព្រឹត្តិការណ៍ ដើរលើកំរាលនេះ លោកត្រៀមឈុតប្រភេទ Fashion ចំនួន៩ ឈុតឲ្យដល់តារាស្រីល្បី ឈ្មោះទាំង៩ ដើម្បីឲ្យតារាទាំងនោះ លេចធ្លោលើព្រឹត្តិការណ៍ កំរាលព្រំដែល លោកបញ្ជាក់ថា គឺការរៀនចំ ក្នុងទ្រង់ទ្រាយធំ។ លោកថាសំលៀកបំពាក់ទាំងនោះ ត្រូវបានកែច្នៃឲ្យ សមនឹង កេរ្តិ៍ឈ្មោះរបស់តារាស្រីទាំង៩ និងដើម្បីឲ្យសមនឹងកំរាលព្រំ ដែលអ្នករៀបចំដោយអ្នកជំនាញនិង សាកលវិទ្យាល័យ ន័រតុន ជ្រោយចង្វារ។ តារាទាំង៩នោះរួមមាន អ្នកនាងចន ច័ន្ទលក្ខិណា, អ្នកនាងសារ៉ាយ សក្ខណា, កញ្ញាថន លក្ខិណា, កញ្ញាទឹម រដ្ឋា, កញ្ញាមាន សូនីតា, កញ្ញាព្រីម លីហ្សា, កញ្ញាដួង ម៉ានិច, កញ្ញា កែ ច័ន្ទកេសី, និងកញ្ញា ចាន់ គង់កា ដែលសុទ្ធតែជាតារាសម្ដែង និងជាតារាម៉ូដែល អាជីពល្បីឈ្មោះ នៅក្នុងពិភពភាពយន្ត និងការដើរម៉ូដ។

លោកបន្តទៀតថាតារាទាំង៩ នឹងដើរបង្ហាញម៉ូដនៅលើកំរាលព្រំវែង អមឲ្យដោយអ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នកទស្សនាជាអ្នកគាំទ្រ តារារហូតដល់រាប់ពាន់នាក់។ លោកថាព្រឹត្តិការណ៍នេះ នឹងក្លាយ ជាព្រឹត្តិការណ៍ លើកំរាលព្រំប្រចាំឆ្នាំដ៏ធំមួយ ហើយគោលបំណង នៃការរៀបចំនេះ គឺដើម្បីស្វែង រកមូលនិធិ ជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ១០០ភាគរយ។ លោកថាមានតារាជាច្រើន បានសុំខ្លួន ចូលរួមក្នុង ព្រឹត្តិការណ៍នេះ ប៉ុន្តែដោយសារតែ កម្មវិធីចង់បានតែតារាដែលមាន កេរ្តិ៍ឈ្មោះនាពេលចុងក្រោយ ទើបជម្រើស យកតែអ្នកទាំង៩ ដើម្បីឲ្យបង្ហាញខ្លួន។

លោកផាត់ តារារដ្ឋ ស្ថាបនិក Group «គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំ កម្មវិធីនេះ សហការជាមួយនិស្សិតពេទ្យ របស់សាកលវិទ្យាល័យន័រតុន បានអះអាងថា ព្រឹត្តិការណ៍លើកំរាលព្រំ ដែលរៀបចំឡើងនៅថ្ងៃទី១៧ ខែកញ្ញានោះ មានការតាំងលក់ផលិតផល ជាទម្រង់ពិព័រណ៌ រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញានេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។ ប៉ុន្តែសម្រាប់ការប្រគំតន្ត្រី លើកំរាលព្រំដ៏អស្ចារ្យនេះ គឺតែមួយល្ងាចថ្ងៃទី១៧ កញ្ញាតែប៉ុណ្ណោះ ដោយតារាដែលចូលរួមបង្ហាញខ្លួន គឺសុទ្ធតែមានឈ្មោះបោះសំឡេង នៅក្នុងពិភពសិល្បៈទាំងអស់។ លោកថាអ្នកគាំំទ្រ យ៉ាងច្រើនកុះករ នឹងបានចាប់ដៃ និងថតរូបដោយផ្ទាល់ ជាមួយតារាស្រីទាំង៩ នៅលើកំរាលព្រំ ហើយតារាទាំងនោះ ក៏នឹងមាន សកម្មភាព ជាច្រើនធ្វើឲ្យ ព្រឹត្តិការណ៍ទាំងមូលកក្រើកផងដែរ។

នេះបើយោងតាម ការប៉ាន់ស្មាន។ លោកបន្តថាតារាស្រីទាំង៩ សុទ្ធតែមាន កេរ្តិ៍ឈ្មោះស៊ី នឹងព្រឹត្តិការណ៍ដើរលើកំរាលព្រំ ដែលបានប្រកាសឡើង ទើបអ្នករៀបចំកម្មវិធី ទំនាក់ទំនងឲ្យ ចូលជួយក្នុងកម្មវិធី។

លោកបានថ្លែងអំណរគុណ ចំពោះតារាទាំង៩ ដែលបានស្ម័គ្រចិត្ត បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ទើបលោក សម្រេច រៀបចំព្រឹត្តិការណ៍ ប្រគំតន្ត្រី ឲ្យក្លាយជាព្រឹត្តិការណ៍ លើកំរាលព្រំ ដ៏អស្ចារ្យតែម្ដង ដើម្បីឲ្យ សមនឹងកេរ្តិឈ្មោះ តារាស្រីទាំង៩ ។

ព្រឹត្តិការណ៍នេះ លោកថាត្រូវបានអនុញ្ញាតិ ឲ្យចូលទស្សនាសេរី ដោយតាម ការំពឹងក្រៅពីនិស្សិត សាកលវិទ្យាល័យន័រតុន ប្រមាណជាង១ម៉ឺននាក់ ដែល មានស្រាប់ គឺមនុស្ស ជាច្រើនកុះករផ្សេងទៀត ចូលទស្សនា ព្រឹត្តិការណ៍នេះ៕

ងងងphoto_2016-08-23_11-50-45photo_2016-08-23_11-50-50photo_2016-08-23_11-50-53photo_2016-08-23_11-50-58photo_2016-08-23_11-51-02photo_2016-08-23_11-51-10photo_2016-08-23_11-51-14photo_2016-08-23_11-51-19photo_2016-08-23_11-51-22photo_2016-08-23_11-51-27photo_2016-08-23_11-51-31photo_2016-08-23_11-51-34photo_2016-08-23_11-51-07

មតិយោបល់