ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សម្ផស្ស ទទួលការសុំទោសពីនារីជាជនទី៣

បន្ទាប់ពីតារាសម្ដែងមាស សម្ផស្ស ប្រកាសឲ្យនារីជាម្ចាស់ហ្វេសប៊ុកឈ្មោះ Eko Mozii ដែលនាងបានចោទថាជាជនទី៣ ធ្វើឲ្យស្វាមីរបស់នាង និងនាងឈ្លោះគ្នាប្ដឹង ភាគីនាងនាង Eko Mozii មិនត្រឹមតែមិនប្ដឹងប៉ុណ្ណោះទេ គឺបានទាំងសម្រុះសម្រួល និងបានចេញមុខសុំទោស ជាសាធារណៈចំពោះមាស សម្ផស្សនោះផង។ នៅលើហ្វេសប៊ុករបស់នាង Eko Mozii ត្រូវគេឃើញបង្ហោះថាអ្វីៗ ដែលបានកើតឡើងគឺបណ្ដាលមកពី នាងឆាតឆ្លងឆ្លើយស៊ីជម្រៅ ជាមួយស្វាមីរបស់នាង និងបានសុំឲ្យនាងបញ្ចប់ការយល់ច្រលំ ដោយសារតែរវាងនាង និងលោក William មិនមានអ្វីលើសពីការឆ្លើងឆ្លងតាមឆាត។

កញ្ញា Eko Mozii បានសរសេរបង្ហោះថា «ដោយសារតែមានការយល់ច្រលំ រវាងរឿងអាស្រូវដែលសារព័តមាន បានចុះផ្សាយថានាងខ្ញុំ បានដណ្តើមបងប្រុសWilliam Louy (ស្វាមីមាស សម្ផស្ស) នោះ ខ្ញុំសូមចេញមុខមកបកស្រាយ ថាដោយសារការលេងសើចរបស់ខ្ញុំ និងបងប្រុស William ដែលជាស្វាមីរបស់បងស្រី Samphors Meas ដែលមានការខុសឆ្គងពាក្យសម្តីនោះ គ្រាន់តែរឿងយល់ច្រលំប៉ុណ្ណោះ ពួកយើងពុំមានទំនាក់ទំនងស៊ីជម្រៅអ្វីនោះទេ។ នាងខ្ញុំផ្ទាល់គ្រាន់តែជាប្អូនស្រីប៉ុណ្ណោះ ហើយខ្ញុំពិតជាទទួលស្គាល់ថាchat ទាំងនោះវាបានប៉ះពាល់ដល់ ភរិយាគាត់ពិតមែនតែនាងខ្ញុំសូមធ្វើការ អភ័យទោសដល់បងស្រីផងដែរ ដែលធ្វើឲ្យមានការយល់ច្រលំ។ សង្ឃឹមថារឿងទាំងអស់នឹងបញ្ចប់ត្រឹមនេះជាមួយស្វាមីបងមាស សម្ផស្ស»។ នាងបានប្រកាសសុំទោសជាសាធារណៈនេះ បន្ទាប់ពីបានខលឆ្លងឆ្លើយជាមួយអ្នកនាងមាស សម្ផស្ស ដើម្បីពន្យល់ថាអ្វីដែលនាងសរសេរឆាតដោយពាក្យជ្រៅគឺជាលេងជ្រុល។

អ្នកនាងមាស សម្ផស្ស បានអះអាងថានាងទទួលយកការសុំទោសរបស់ភាគីជាជនទី៣ដែលធ្វើឲ្យនាងខ្វែងគំនិតជាស្វាមី ប៉ុន្តែអ្នកនាងអះអាងថាអារម្មណ៍សប្បាយចិត្តនៅមិនទាន់កើតឡើងនោះទេ ដោយសារតែស្ថានភាពដែលនាងចាប់បានក្នុងសារហាក់ធ្វើឲ្យឆ្អែតចិត្ត។ យ៉ាងណាមិញនាងថាឈប់រំលឹកចំពោះរឿងនោះទៀតហើយ បន្ទាប់ពីនារីឈ្មោះ Eko Mozii បានសុំទោសដោយផ្ទាល់មាត់ មុនបង្ហោះសារសុំទោស។

លោក William ជាស្វាមីអ្នកនាងមាស សម្ផស្ស បានប្រកាសសុំទោសចំពោះភរិយា និងនារីឈ្មោះ Eko Mozii ដោយសារតែលោកបញ្ជាក់ថា បណ្ដាលមកពីលោកជ្រុលដៃលេងឆាត ជាមួយក្នុងន័យស៊ីជម្រៅហើយបណ្ដាលឲ្យ អ្នកនាងសម្ផស្សឆែកឃើញ ទើបបណ្ដាលឲ្យមានរឿងនោះ។ លោកថាអ្វីៗកើតចេញពីយល់ច្រលំប៉ុណ្ណោះ ហើយលោកក៏ជឿជាក់ថា ស្ថានភាពប្ដីប្រពន្ធរបស់ខ្លួនក៏នឹង បញ្ចប់ភាពរង្គោះរង្គើផងដែរ ក្រោយរឿងទាំងមូលបានដោះស្រាយ៕

%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-1%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-2%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-3%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-4%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-5%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-6%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-7%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-8%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-9%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-10%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-11%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-12%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-13%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-14%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-15%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%95%e1%9e%9f%e1%9f%92%e1%9e%9f-2

meas-somphors-12
samphors-1

samphors-2samphors-3samphors-4samphors-5

មតិយោបល់