ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Sports Seoul តារាសម្តែង Kim Tae Hee បាននិយាយអំពីហេតុផលពីក្រោយ អាពាហ៍ពិពាហ៍ដ៏សាមញ្ញ និងរឿងរ៉ាវឯកជនរៀបការរបស់នាង នូវរបៀបដែល Rain បានស្នើសូមនាងរៀបការ។
Kim Tae Hee និង Rain បានដឹកដៃគ្នាចូលរោងការ កាលពីខែមករា ហើយថ្មីៗនេះពួកគេទើបតែត្រឡប់ពីក្រេបទឹកឃ្មុំ នៅកោះបាលី ។ ថ្មីៗនេះដែរ Kim Tae Hee បានចែករំលែកនូវរឿងរ៉ាវ ដ៏កម្រនៃអាពាហ៍ របស់ពួកគេ ៖
Kim Tae Hee ថា «ពួកយើងបានពិភាក្សា គំនិតជាច្រើន នៅលើរបៀប ដើម្បីប្រកាសអាពាហ៍ពិពាហ៍ តាំងពីឆ្នាំមុន» ។ តារាស្រីរូបនេះបានបន្តថា ពួកយើងបានប្រកាសទៅតាមប្រពន្ធផ្សព្វផ្សាយ អញ្ជើញមនុស្សគ្រប់គ្នាឲ្យដឹង ដោយគិតថា ធ្វើធំដុំជាលក្ខណៈឯកកំបាំង ឬជាសាធារណៈ ។ នៅពេលដែលយើងគិតពីវា តែក៏គិតពីសេដ្ឋកិច្ចដែរ ដោយទីបំផុតសម្រេចថា មិនធ្វើលក្ខណៈធំដុំ នោះទេ ដោយការពិចារណាយ៉ាងល្អិតល្អន់។
នៅពេលដែលសារព័ត៌មានខាងលើ បានសួរពីរបៀបដែល Rain បានស្នើសូមរៀបការនោះ នាង Kim Tae Hee ដោយញញឹមនឹងបង្ហើបថា បានទទួលសំណើរដ៏ទន់ភ្លន់មួយ ។
តារាស្រីខាងលើថា «ខ្ញុំបានទទួលសំណើរមួយ សូមរៀបការពី Rain ក្នុងពិធីជប់លៀងមួយ ដោយគាត់បានច្រៀងបទចម្រៀង The Best Present ដែលនោះហើយគឺជាសំណើរ» ។
តារាស្រីដ៏ស្រស់សោភារូបនេះបានបន្តថា រឿងពួកខ្ញុំ ជាញឹកញាប់ត្រូវបានគេយល់ខុស ដោយចាប់តាំងពីខ្ញុំរស់នៅជាមួយឪពុកក្មេករបស់ខ្ញុំ ហើយគ្រួសារខ្ញុំមានការប្រុងប្រយ័ត្ន ក្នុងការបង្ហាញព័ត៌មាន ៕
មតិយោបល់