នារីជនជាតិជប៉ុន អាយុ ២០ ឆ្នាំម្នាក់ដែលមានឈ្មោះថា Shukan Bunshun បានមានទំនាក់ទំនងក្រៅផ្លូវការជាមួយ តារាចម្រៀងកូរ៉េ ខាងត្បូង លោក សឹង រី ជាសមាជិកក្រុមចម្រៀង BIGBANG តាំងពីឆ្នាំ ២០១៣ រហូតមកដល់សព្វថ្ងៃ ដែលនារីម្នាក់នេះជាអតីតអ្នកគាំទ្រក្រុមចម្រៀង BIGBANG នៅក្នុងប្រទេស ជប៉ុន ។
នាងបានផ្ដល់បទសម្ភាសន៍ថា នាង និង សឹង រី សមាជិកក្រុមចម្រៀង BIGBANG បានជួបគ្នាដំបូងនៅក្នុងហាង ខារ៉ាអូខេ ផ្ទាល់ខ្លួន ហើយអ្នកដែលអាចចូលទីនេះបាន ទាល់តែមានកាតសមាជិកវីអាយភី ខណៈនាងបានរាក់ទាក់ប្រាប់ថា នាងជាហ្វេនគាំទ្រលោក បន្ទាប់ក្រោយៗមក សឹង រី ក៏ចេះតែទាក់ទងនាងមករហូត ហើយបានបបួលនាងឡើងសណ្ឋាគារនៅជប៉ុនរហូត ដើម្បីរួមរ័កមេត្រី។
ក្មេងស្រីវ័យ ២០ ឆ្នាំ បានបន្ដទៀតថា ភាគច្រើនពួកយើងទាំងពីរនាក់ ងូតទឹកជាមួយគ្នា ហើយ សឹង រី ជាអ្នកច្រៀងឲ្យស្ដាប់ ដែលចូលចិត្តជាងគេគឺបទរបស់ Justin Timberlake ហើយបបោសអង្អែលមានភាពផ្អែមល្ហែមនិងគ្នា បន្ទាប់មកយើងញ៉ាំអាហារ នៅក្នុងសណ្ឋាគារនោះ ។
ជាចុងក្រោយនាងបានបន្ថែមទៀតថា ” បុរសម្នាក់នេះអាក្រក់ណាស់ ជាព្រាននារី រាល់ដងគេដេញចាប់ពួកស្រី រហូតដល់ពេលខ្លះ នាងខ្ញុំទ្រាំមិនបានក៏បែកពីគេទៅ “ ៕
ប្រភព៖ Mthai
មតិយោបល់