ព័ត៌មានសិល្បៈ និងកម្សាន្ត

បទពិសោធបុរស​ដែលចំណាយ ២០ ដុល្លារក្នុងមួយថ្ងៃ​ដើរ​ ១២១ ប្រទេស​

លោក THOR Pederson គឺជាបុរសម្នាក់ ដែលបានធ្វើដំណើរតាមរយៈបេសកកម្ម​ ទៅទស្សនា​គ្រប់ប្រទេស​ទាំង​អស់ នៅលើភពផែនដី ។​
បុរ​សខាងលើនេះ បានបង្ហាញ​បទពិសោធ ថ្មីមួយ ក្នុងការដើរលេង ដោយជាដំបូងលោកបាន ធ្វើផែនការ​ ដោយត្រូវការ ២០ ដុល្លារ ក្នុង​មួយថ្ងៃ និងមិនកំណត់ជើងហោះហើរលើយន្តហោះតែមួយ។​
បុរស​ខាងលើនេះបានប្រើប្រាស់មធ្យោបាយដោយថ្មើរជើង ដើម្បីឆ្លងកាត់ព្រំដែន ក្នុងនោះប្រើប្រាស់រថយន្ត ឬរថយន្តក្រុង ដើម្បីធ្វើដំណើរទៅកាន់​ប្រទេស​ទាំង ១២១ នោះ។​

ជំនួ​សឲ្យការហោះហើរ លោកបានជ្រើសរើស​មធ្យោបាយ ដែលហ្វ្រីៗ ដូចជា ជិះលើឡានកុងតឺណ័រ ជាដើម​។
THOR Pederson បានសរសេររ៉ាយរ៉ាប់នៅលើ ប្លុករបស់ខ្លួន ថា អ្វីដែលលោកខ្លាចបំផុតនោះគឺ ការ​ធ្វើដំណើរ នៅកប៉ាល់ ៨ថ្ងៃ ជាមួយស្ថានភាព​អាក្រក់បំផុត នៅតំបន់​អាត្លង់ទិច ខាងជើង ហើយលោកគិតថា​លោកពិតជាស្លាប់ហើយ ទាំង​អាកាសធាតុ និង កប៉ាល់ជួបគ្រោះធម្មជាតិ បក់បោក ធ្លាក់ធុងសាំង ផងដែរនោះ ។​

ភាគច្រើននៃការធ្វើដំណើររបស់លោក គឺចូលចិត្ត តាមរយៈការងារស្ម័គ្រចិត្ត ដោយសូម​ការផ្ញើខ្លួន ដើម្បីទៅដល់គោលដៅ ។​
លោក Pederson គឺជា​អតីត​អ្នកជំនួញម្នាក់ ហើយក៏ជា​អ្នកធ្វើការក្នុងឧស្សាហកម្មដឹកជញ្ជូនដូចគ្នា ។ បុរសខាងលើនេះ គឺភាគច្រើនធ្វើដំណើរតាមរយៈ កាកបាទក្រហមពិភពលលោក ដែលប្រតិបត្តិការលើបណ្តាប្រទេស ១៩៥ លើពិភពលោក​។​
នៅពេលដែលគាត់មិនបានធ្វើដំណើរទៅក្រៅ គឺគាត់នឹងធ្វើការស្ម័គ្រចិត្ត ជាមួយស្ថាប័នខាងលើ​ ។
Pederson តែងតែ​រិះខាំ ក្នុងការចែកវាយ ដោយ​ប្រើប្រាស់​ផែនការចាយថវិកា តែ ២០ ដុល្លារក្នុង១ថ្ងៃ ទាំង​អាហារ ថ្លៃធ្វើដំណើរ ការស្នាក់នៅ និង Visa ៕​

ប្រភព៖news.com.au

មតិយោបល់