ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងអត់របាំឆ្លងជ័យថៃ យកចេញពីរបាំខ្មែររបាំអ្វី?

ពិតប្រាកដណាស់ របាំឆ្លងជ័យរបស់ថៃ ត្រូវបានបំបែកចេញពីរបាំព្រះរាជទ្រព្យ ដែលកាលសម័យចតុមុខ ខ្មែរបញ្ជូនគ្រូទៅបង្រៀនរបាំឲ្យសៀម។ សៀមពេលរៀនចេះ ក៏ប្លែងក្បាច់ខ្មែរឲ្យមានលក្ខណៈជារបស់ខ្លួន។ ដោយសារតែសៀមរឹងមាំជាងខ្មែរនាសម័យនោះ សៀមក៏ទុកគ្រូខ្មែរនៅស្រុកខ្លួន ហើយបញ្ជូនសិស្សរបាំសៀមដែលរៀនចេះស្ទើរៗមកវាំងខ្មែរវិញ (សម័យនោះសៀមរីកចម្រើន រឹងមាំជាងខ្មែរ មកនៅស្រុកខ្មែរច្រើនណាស់)។

ក្រោយមក ដោយព្រះមហាក្សត្រីកុសមៈ នារីរ័ត្នឃើញមានការច្របូកឡូកឡំយ៉ាងចាប់ឆាយរវាងក្បាច់បែបសៀម និង ក្បាច់ខ្មែរ យ៉ាងនេះ ទ្រង់ក៏ប្រមូលអស់ពួកម៉ម ពួកខុន គ្រូរបាំចាស់ៗទាំងឡាយដែលចេះក្បាច់ខ្មែរពិតប្រាកដ មិនធ្លាប់រៀនពីគ្រូសៀមមកចងក្រងឡើងវិញនូវក្បាច់មូលដ្ឋានរបាំបុរាណ ល្ខោន កែលម្អសម្លៀកបំពាក់នាដការី និង ពង្រួញល្ខោនព្រះរាជទ្រព្យខ្មែរពីវែងមួយយប់ មកនៅសល់ត្រឹម ១ រឿង ១ ម៉ោងទៅ ២ ម៉ោងវិញ។
ខ្មែរក៏ចាប់ផ្ដើមពាក់ស្បៃឆៀងជាផ្លូវការតាំងពីជំនាន់នោះមក។ ស្បៃភ្លោះដែលយើងតែងតែពាក់ច្របល់គ្នានឹងស្បៃឆៀងក៏បន្ថយការប្រើប្រាស់ មកឲ្យតែពួកស្រីខ្ញុំបម្រើ និង តួស្រីយក្សពាក់ប៉ុណ្ណោះក្នុងការរាំ។

ក្នុងរូបថត ឬ វីឌីអូចាស់ៗដែលអ្នកឃើញក្នុង Youtube ដែលមានពាក់អ្នករបាំទៅរាំនៅអង្គរវត្តនោះ គឺសុទ្ធតែបារាំងថត។ ដោយសារហេតុខ្មែរស្អប់បារាំង(ពួកនេះវាគាបសង្កត់) ស្តេចតែងតែចាត់ឲ្យស្រីមុខអាក្រក់ៗ ចាស់ៗ មិនសូវចេះរាំ ស្លៀកសម្លៀកបំពាក់អន់ៗ ទៅរាំឲ្យពួកបារាំងមើល។

ភាពវិចិត្រពិតប្រាកដរបស់របាំព្រះរាជទ្រព្យត្រូវបានបញ្ចេញឲ្យឃើញតែនៅក្នុងវាំង ក្បែរៗវាំង និង នៅក្នុងពិធីធំៗគ្រប់ទិសទីដែលមានស្តេចយាងជាព្រះរាជកិត្តិយសតែប៉ុណ្ណោះ។ ចូរមើលភាពខុសគ្នាក្នុងរូប។
ស្បៃឆៀង បើតាមក្បួនខ្នាត តែងមានការប៉ាក់ឌិនយ៉ាងសែនប្រណិត ត្រូវពាក់បិទបាំងស្មាឆ្វេង ព្រលែងស្មាស្តាំ ទំហំស្បៃខាងមុខគួរបិទសុដន់របស់នាដការីយ៉ាងជិត បាំងពាក់កណ្តាលដើមដៃឆ្វេង បិតជិតខ្នង (លើកលែងមួយឃ្វាលស្មាស្តាំ) រួចធ្លាក់មកក្រោមហួសគន្លាក់អាចម៍ស្ទើរដល់កជើង (តែមិនដល់ថ្នាក់អូសដីទេ)។

ស្បៃភ្លោះ តាមក្បួនខ្នាតប្រកបដោយស្បៃពីរផ្សេងគ្នា (មិនមែនផ្ទាំងស្បៃមួយផ្ទាំង ហើយចោះប្រហោងកទេ នេះព្រោះខ្មែតយើងខ្ជិល ណាមួយមិនសូវពាក់ស្បៃភ្លោះហើយ ក៏ធ្វើឲ្យបានផុតៗពីដៃ)។ គេយកស្បៃភ្លោះទាំងពីរផ្ទាំងមកដេរខាងភ្ជាប់គ្នា ដោយយកចុចកណ្តាលរបស់ស្បៃខាងមុខមកដែរភ្ជាប់អាវ នៅលើក្បាលញ៉ុកផ្នត់សំឡុយ រីឯចុងខាងៗត្រូវបានបត់ចូលក្នុងមករកគ្នាហើយដេរភ្ជាប់ទៅអាវក្នុងត្រង់ចុងដង្ហើមបង្កើតបានជាថ្នេរទ្រូង ដែលធ្បើឲ្យតួនាងមានពកសុដន់សមសួន មិនរាបសំប៉ែត។
តួស្បៃក៏ត្រូវបានបំពាក់លើស្មាទាំងសងខាងទៅក្រោយ។ គេក៏ដេរគែមស្បៃទាំងពីរភ្ជាប់គ្នាជាស្បៃធំតែមួយនៅក្រោយខ្នងនាង៕​


ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ប្រភព៖ ខុន អមរិន្រ្ទសោមវង្ស

មតិយោបល់