ព័ត៌មានសុខភាព

ពោតបារាំងអាចព្យាបាល ជំងឺទឹកនោមផ្អែម ជំងឺហឺត កូឡេស្តេរ៉ុល និងតម្រងនោម

បរទេសៈ ភេសជ្ជៈដែលផ្សំពីពោតបារាំងស្រស់មួយកែវ មានផ្ទុក ៣០កាឡូរី ប្រូតេអ៊ីន២ក្រាម ជាតិសរសៃ៣ក្រាម ជាតិខ្លាញ់០,១ក្រាម កាបូអ៊ីដ្រាត៧,៦ក្រាម អាស៊ីតហ្វូលិក៨០មីក្រូក្រាម វីតាមីនC ២១ក្រោម និងម៉ាញេស្យូម៦០ក្រាម។ ដោយសារតែសារធាតុទាំងអស់នេះហើយ ធ្វើឲ្យពោតបារាំងក្លាយជារុក្ខជាតិដ៏អស្ចារ្យសម្រាប់សុខភាពមនុស្សគ្រប់រូប។

ជាពិសេសពោតបារាំងមានសមត្ថភាពព្យាបាលជំងឺហឺត កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ការពារមិនឲ្យកើតជំងឺតម្រងនោម។ លើសពីនេះទៅទៀត វាត្រូវបានគេចាត់ទុថា ជាធាតុផ្សំដ៏មានប្រសិទ្ធភាពក្នុងការបន្ថយបរិមាណនៃការស្រូបយកជាតិស្ករ នៅពេលដែលអាហារឆ្លងកាត់ក្រពះ ពោះវៀន។

របៀបធ្វើភេសជ្ជៈពោតបារាំងសម្រាប់ព្យាបាលជំងឺ៖
– ពោតបារាំងស្រស់ចំនួន ៤ផ្លែ
– កាត់ក្បាល និងកន្ទុយរបស់វាចេញ
– ពុះវាជាពីរដាក់ពោតបារាំងត្រាំនៅក្នុងទឹកស្អាតមួយកែវ
– ទុកចោលមួយយប់ ទើបចម្រោះយកទឹកពោតបារាំងដាក់ក្នុងកែវមួយផ្សេងទៀត
– អ្នកអាចទទួលទាននៅពេលព្រឹកព្រលឹមមុនពេលទទួលទានអាហារ
– ព្យាយាមអនុវត្តជាប្រចាំ រហូតជំងឺជាសះស្បើយទាំងស្រុង។

ចំណាំ៖ ទោះជាយ៉ាងណាក៏ដោយ មុននឹងអនុវត្តរូបមន្តមួយនេះ អ្នកគួរតែទៅពិនិត្យសុខភាព ឬពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕

សូមទស្សារបៀបធ្វើទឹកពោតបារាំងនៅក្នុងវីដេអូខាងក្រោម៖

មតិយោបល់