ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ ប៉ង ណាវ័ឍន៍ ៖ ” កុំប្រដូច ខ្ញុំទៅតារាវ័យក្មេង “

នាយ ប៉ង ណាវ័ឍន៍ តារាឯកប្រុស ប្រចាំក្រុមហ៊ុនផលិតកម្ម Exact Entertainmet ដែលលោកអ្នកភាគច្រើន ធ្លាប់បានគាំទ្រលោក នឹង កាន់តែស្គាល់ច្បាស់ ជាតួឯកប្រុសនៅក្នុងរឿង ” ភីសវ៉ាត ” នោះ បច្ចុប្បន្នភាពលោកកំពុងដំណើរការ ការងារនៅប្រទេសចិន នឹង កំពុងថតរឿងភាគទូរទស្សន៍ថ្មី ។

តារាសម្ដែងវ័យ ៣៨ ឆ្នាំរូបនេះ បានជោគជ័យខ្លាំងបំផុត ខណៈដែលលោកធ្វើដំណើរទៅកាន់ប្រទេសចិន មានការគាំទ្រពីសំណាក់ប្រជាជនចិន ក្នុងកិច្ចធ្វើដំណើរលោកបានពោលថា ៖ ការងាររបស់ខ្ញុំរវល់ច្រើន គ្មានចន្លោះពេលទេ បើទោះបីជារឿង ” ភីសវ៉ាត ” បានបញ្ជប់ តែកំពុងថតពីររឿងទៀត នេះជាវិសាលរបស់ការងារ ហើយកុំប្រដូច ខ្ញុំទៅតារាវ័យក្មេង នៅពេលក្រោយៗទៀត ទោះការងារអ្វី កម្មវិធីក៏ទៅបានគ្រប់ពេល ។

គួរឲ្យគិតពិចារណាដែរថា តារារូបនេះហាក់បីដូចជាចង់ប្រាប់តារាប្អូនកុំឲ្យរើសអាង ឬមួយក៏កំពុងតម្លើងថ្លៃខ្លួនឲ្យពិតប្រាកដ ៕

ប្រភព៖ tvpool

មតិយោបល់