ព័ត៌មានជាតិ

ដើរផ្សារសុខៗ ដួលសន្លប់មិនដឹងមូលហេតុ

ភ្នំពេញៈ ស្ត្រីម្នាក់កំពុងតែដើរទិញបន្លែសុខៗ ស្រាប់តែដួលសន្លប់ដោយមិនដឹងមូលហេតុបណ្តាលឲ្យមានការភ្ញាក់ផ្អើលក្នុងផ្សារចោមចៅ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងផ្សារចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីដែលដួលសន្លប់ខាងលើមានឈ្មោះ ម៉ម សោភា អាយុ៣២ឆ្នាំ មិនទាន់ដឹងថាស្នាក់នៅឯណានោះទេ ព្រោះគាត់កំពុងតែបាត់បង់ស្មារតីនៅឡើយ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គេឃើញគាត់ដើរទិញឥវ៉ាន់ក្នុងផ្សារសុខៗ ហើយក៏ស្រាប់តែងងឹតមុខដួលសន្លប់តែម្តង។

ក្រោយពេលកើតហេតុសន្តិសុខផ្សារបាននាំគាត់ទៅទីស្នាក់ការដើម្បីសួរនាំស្វែងរកសាច់ញាតិមកយកគាត់ត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់