កាលពីរសៀលថ្ងៃទី២៩ ធ្នូនេះ តារាល្បីៗជាច្រើន ដែលត្រូវគេស្គាល់ថាជាតួអង្គសំខាន់ក្នុងរឿង”ខ្មោចម៉ាំមី” របស់ផលិតកម្ម LD បានតុបតែងខ្លួនជាខ្មោចប្លែកៗ ចូលបំភ័យអ្នកទស្សនារឿងដល់រោងកុនតែម្ដង ដើម្បីពញាក់អារម្មណ៍ពួកគេ។ សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីអបអរការដាក់បញ្ចាំងរឿងនេះជាផ្លូវការ ខណៈដែលអ្នកគាំទ្រ ក៍មានអ្នកខ្លះភ័យស្រែកចង់ផ្អើលរោង។
លោក លៀក លីដា ចាងហ្វាងផលិតកម្មLD Picture បានអះអាង ដោយសារតែការសម្ពោធរឿងរបស់ផលិតនានាមានភាពច្រំដែល ដោយគ្រាន់តែដាក់តុអង្គុយ ហើយអត្ថាធិប្បាយខ្លឹមសារសាច់រឿង ទើបលោកសម្រេចមិនធ្វើសម្ពោធណាមួយ ហើយជ្រើសយកឱកាសអោយតួសំខាន់ៗ តែងខ្លួនអោយដូចនៅក្នុងសាច់រឿងទៅពញាក់អារម្មណ៍អ្នកទស្សនាដោយស្ងាត់ៗវិញ។ លោកថាតារាដែលបានតុបតែងជាខ្មោនៅបំភ័យទាំនោះរួមមាន អ្នកនាងខ្ញុង នាយក្រឹប និងលោកប៊ីអាយជី។ ក្នុងនោះតារាល្បីៗផ្សេងទៀតរួមមាន អ្នកនាងសុខ សោម៉ាវត្តី កញ្ញា គៀត សុវណ្ណាឡាង កញ្ញា ថន លក្ខិណា នាយចឺម នាយគ្រឿន និងតួអង្គជាច្រើនផ្សេងទៀត ដែលមានខ្លះមិនបានសម្ដែងក្នុងរឿង”ខ្មោចម៉ាំមី” ក៍បានបង្ហាញខ្លួនទៅពញាក់អារម្មណ៍ហ្វេនយ៉ាងផុសផុលនាថ្ងៃនោះផងដែរ។
លោកថាជម្រើសរបស់ខ្លួន គឺជាការបើកឱកាសអោយអ្នកគាំទ្របានជួបដោយផ្ទាល់ជាមួយតារាសម្ដែង ហើយជួបក្នុងភាពមិនបានដឹងមុនទៅទៀត ដើម្បីអោយហ្វេនសប្បាយចិត្ត។ លោកបានជម្រើសយករោងលីជេននៅផ្សារទំនើប TK ដោយលោកទទួលស្គាល់ថា ការតុបតែងខ្លួនជាខ្មោចក្នុងរឿង ហើយចូលបំភ័យស្ងាត់ៗក្នុងរោង គឺពិតជាធ្វើអោយអ្នកទស្សនាខ្លះស្គឺពិតជាធ្វើអោយអ្នកទស្សនាខ្លះស្រែកចង់ភ្លាត់សំលេង។
លោកលីដា បញ្ជាក់ថា ខ្សែរឿង”ខ្មោចម៉ាំមី” មានការទទួលស្គាល់តាំងពីមុនដាក់បញ្ចាំង ទើបលោកសម្រេចមិនធ្វើពិធីសម្ពោធ ហើយកំណត់ត្រឹមអោយតារាសម្ដែងចុះជួបអ្នកគាំទ្រដោយផ្ទាល់។ យ៉ាងណាមិញលោកថា មិនច្បាស់រឿងគម្រោងរៀបចំអោយតួចុះពញាក់អារម្មណ៍អ្នកគាំទ្របែបនេះជាថ្មីម្ដងទៀត ក្នុងពេលខ្សែរឿងមួយនេះបន្តបញ្ចាំងនៅតាមរោងកុននោះទេ។
នាយក្រឹបបានអះអាងថា នេះជារសជាតិថ្មី ដែលលោកបានជួបអ្នកគាំទ្រ ដោយការតុបតែងខ្លួនជាខ្មោច ហើយបិះនឹងធ្វើអោយលោកភ័យខ្លួនទៅវិញ នៅពេលអ្នកគាំទ្រខ្លះស្ទុះរត់និង លោតកញ្ឆេងបណ្ដាលអោយលោកភ្ញាក់ជាងទៅវិញ។ លោកថារឿង “ខ្មោចម៉ាំមី” លោកសម្ដែងជាខ្មោច ទើបលោកត្រូវតែងជាខ្មោច ហើយដើរបន្លាចក្នុងរោងងងឹតៗ ពញាក់អារម្មណ៍អ្នកទស្សនា៕
មតិយោបល់