ព័ត៌មានជាតិ

First News: អគ្គិភ័យកំពុងឆាបឆេះអស់ផ្ទះ៣ខ្នង នៅក្រុងតាខ្មៅ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណ:នេះ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យកំពុងឆាបឆេះ ស្ទើរតែទាំងស្រុង ហើយនឹងកំពុងឆាបឆេះរាលដានទៅផ្ទះដែលជាប់គ្នានោះ​។ ទីតាំងអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ មាន​ក្មេងស្រីម្នាក់ កំពុងតែបាត់ខ្លួន ខណ:​មើលទូរទស្សន៍នៅក្នុងផ្ទះនោះ​ ប៉ុន្តែគេមិនទាន់ដឹងថា ក្មេងស្រីនេះ បាត់ចូលក្នុងផ្ទះ ដែលត្រូវអគ្គិភ័យឆាបឆេះនោះនៅឡើយទេ។

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

មតិយោបល់