ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាឯកប្រុសហូលីវូត ពីរដួងបឺតមាត់គ្នាឡើងផ្អើលកម្មវិធីទាំងមូល

ពិធីប្រគល់រង្វាន់មាសរបស់កម្មវិធី Golden Globe Awards លើកទី ៧៤ បានធ្វើឲ្យតារាល្បី នឹង ទស្សនិកជនដែលបានចូលរួមក្នុង កម្មវិធីមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង រវាងតារាសម្ដែងប្រុស លោក Ryan Reynolds បានថើបបូរមាត់គ្នាជាមួយតារាប្រុស Andrew Garfield ក្នុងកណ្ដាលហ្វូងមនុស្សជាច្រើនដោយមិន ខ្លាចរអាចិត្តអ្នករៀបចំកម្មវិធីឡើយ ។

ហេតុការណ៍ដូចដែលពោលខាងលើ តារាសម្ដែងកំលោះសង្ហារ Ryan Gosling សម្ដែងក្នុងភាពយន្ដ La La Land បានឡើងលើវេទិការទទួលពានរង្វាន់ តារាសម្ដែងប្រុសជួរមុខល្បីល្បាញជាងគេ Musical or Comedy នោះ បានធ្វើឲ្យតារាសម្ដែងប្រុសលោក Andrew ផ្ដល់កម្លាំងចិត្តដល់អ្នកទទួលរង្វាន់ នេះ ដោយការចាប់ថើបមាត់លោក ដោយមិនខ្វល់ពីមហាជនជុំវិញខ្លួន នឹងជាពិសេស ភរិយា លោក Ryan Gosling ដែលមានឈ្មោះថា Blake Lively ទប់ចិត្តមិនបានក៏ផ្ទុះសំណើចខ្លាំងៗស្របពេលនោះតែម្ដង ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រគល់រង្វាន់ខាងលើនេះ មានការរៀបចំអាហារជាពិសេសសម្រាប់ភ្ញៀវដែលបានចូលរួម តែមើលទៅអាហារនៅលើតុ​មិនសូវមានរសជាតិឆ្ងាញ់ពិសារបានជា Ryan Reynolds នឹង Andrew ថើបគ្នាមិនព្រមលែងសោះ ៕

ប្រភព៖ gossipstar

មតិយោបល់