ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតពិធីការនីរបស់​ស្ថានីយ៍ទូរទស្សន៍ Asahi ស្លាប់ដោយរោគ​គាំង​បេះ​ដូង

អតីត​ពិធីការិនីរបស់​ស្ថានីយ៍​ទូរទស្សន៍មួយ​ក្នុង​ប្រទេស​ជប៉ុន ឈ្មោះអ្នកស្រី Mie Yamaguchi ក្នុង​វ័យ ៥១ ឆ្នាំ ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​ពិធីការនី​រូប​នេះ បាន​ប្រទះ​ឃើញនាង​ដេក​ស្លាប់នៅ​ក្នុង​ផ្ទះ កាល​ពីថ្ងៃ ព្រហស្បតិ៍ ។ ភ្នាក់​ងារ​គ្រប់គ្រង​ការងារ​របស់​នាង​បាន​ប្រកាស​ពី​មរណៈ​ភាព​របស់​នាងកាល​ពីថ្ងៃ សុក្រ។ មូល​ហេតុ​នៃការ​ស្លាប់​របស់​នាង​គឺ​បណ្តាលមក​ពី​រោគ​គាំង​បេះ​ដូង នេះ បើ​តាម​អ្នករួមការ​ងារ​ជា​មួយនឹងនាង បាន​ប្រាប់អ្នកសារព័ត៌មាន ។

ភ្នាកងារ​ព័ត៌មា​ន​ Yamaguchi មាន​ប្រតិកម្មជាមួយនឹង​គ្រូ​ពេទ្យ ដែល​មិន​បាន​ពិនិត្យ​សុខភាព​ឲ្យ​ពិធីការនី​រូ​ប​នេះ​ឲ្យ​ដិតដល់ ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យសុខ​ភាព​របស់​ពិធីករ​រូប​នេះ ងាក​រក​ម​ក​ចំណុច​ធ្ងន់ធ្ងរ កាល​ពីថ្ងៃ ពុធ ។

Yamaguchi ទទួល​បាន​ការអប់រំនៅ​សាលា Samnt Maur International School ហើយ​និង Sophia University ។ ចំពោះ​ភាសា​ដែល​ស្ទាត់​ជំនាញ​ក្នុង​ការប្រើប្រាស់​ទំនាក់ទំនង​ការងារ​នោះ គឺ​ភាស​បារាំង អង់គ្លេស ដែល​ជា​ពិធីការនីមួយ​រូប​ទទួលបាន​នូវ​ភាព​ល្បាញល្បី ។ នាង​ធ្វើ​ការនៅក្នុងកម្មវិធី “CNN Headline” ដែល​ជា​កម្មវីធី ព័ត៌មាន របស់​ស្ថានីយទូរទស្សន៍ Asahi តាំងពី​ឆ្នាំ ១៩៨០ ​ហើយ​ក៏​ជា​កម្មវិធី​ដែល​លេច​មុខ​លេច​មាត់​ច្រើន​ជាង​គេផងដែរ ។

​នាង​បាន​លា​ឈប់ពី​ពិភពកម្សាន្ត​តាំង​ពី​ឆ្នាំ ១៩៩៦ ដើម្បី​ទៅ ថែ​រក្សា​ឪពុក​របស់នាង ដែ​ល​មា​នជំងឺ នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​របស់គេហទំព័រ របស់​ជប៉ុន​មួយ​៕

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង

មតិយោបល់