តារាសម្តែងនិងម៉ូដែលនាង Sulli នៅតែបន្តបង្ហោះរូបរសើប បានធ្វើឲ្យតារាសម្តែងជើងចាស់លោក Kim Ui Seong វ័យ ៥១ឆ្នាំ ជាតួក្នុងភាពយន្ត “Train To Busan” និង “W – Two Worlds” ចេញមុខការពារនាងខណៈដែលទស្សនិកជនរិះគន់ទៅលើរូបនាងយ៉ាងចាស់ដៃ។
បន្ទាប់ពីតារាសម្តែងស្រី វ័យ ២២ឆ្នាំ នាង Sulli បានបង្ហោះរូបដ៏ភ្ញាក់ផ្អើលជាច្រើនសន្លឹកនោះ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ធ្វើការប្រមាថ និងរិះគន់ រំពេចជាមួយគ្នានោះ តារាសម្តែងជើងចាស់ក្នុងភាពយន្តល្បីកូរ៉េខាងត្បូង “Train To Busan” បានចេញមុខការពារក្នុងន័យគាំទ្រ។
លោក Kim Ui Seong បានសរសេរលើធ្វីតទ័រថា «Sulli ព្យាយាមបង្ហោះរូបម្តងហើយម្តងទៀត គ្មានការពន្យល់ហេតុផលណាមួយដែលគ្មានប្រយោជន៍ គឺជាមនុស្សដ៏អស្ចារ្យលើពិភពលោក» ។ លោកបានបន្តធ្វើការគាំទ្រទៀតថា លោកនឹងមិនខ្ជះខ្ជាយនូវពាក្យណាមួយ បន្ថែមទៀតនោះទេ សូមបន្តទៀត ហើយរស់នៅជាមួយជីវិតអ្នក លោកមិនរារាំងនាងនោះទេ៕
មតិយោបល់