ព័ត៌មានជាតិ

នាវាធុនយក្ស២គ្រឿង បាននាំភ្ញៀវទេសចរជាង២០០០នាក់ ​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

ព្រះសីហនុៈ នាវា​ទេសចរណ៍ធុនយក្ស​ចំនួន២គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពីម៉ោង៧ព្រឹកថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៧នេះ។

នា​វាទី១.ឈ្មោះ Seabourn Sojourn និង​នា​វាទី២.ឈ្មោះ Costa Victoria នាវា​ទាំងពីរ​នេះ​ចេញមក​ពី​កំពង់ផែ Laem Chabang ប្រទេស​ថៃ ហើយ​នា​វាទី១ មាន​ផ្ទុក​អ្នកដំណើរ​ចំនួន៤៤៩នាក់ និង​នាវិក​ចំនួន៥០នាក់ និង​នា​វាទី២ មាន​ផ្ទុក​អ្នកដំណើរ ១.៩២៨នាក់ និង​នាវិកចំនួន ៧១៨នាក់។

នាវានេះបានធ្វើដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា នឹងចាកចេញបន្តឆ្ពោះទៅកាន់ប្រទេសវៀត​ណាមនៅវេលាម៉ោង៨យប់ថ្ងៃដដែលនេះ៕

មតិយោបល់