ព័ត៌មានសុខភាព

១០០ភាគរយ មិនដឹងថាអាហារទាំង៣ពេល​គួរទទួលទាន​នៅម៉ោងប៉ុន្មានឡើយ

ពេលវេលាដែលល្អបំផុតក្នុងការទទួលទានអាហារពេលព្រឹក គឺនៅចន្លោះម៉ោង៧ និង៨។ ប៉ុន្តែសម្រាប់២ពេលផ្សេងទៀត តើគួរទទួលទាននៅម៉ោងប៉ុន្មាន? បើយោងតាមគេហទំព័រ Boldsky បានបង្ហាញថា រាងកាយត្រូវការពេលវេលាត្រឹមត្រូវដើម្បីរំលាយអាហារ និស្រូបយកសារធាតុចិញ្ចឹម។ ហេតុនេះ គ្រប់គ្នាត្រូវដឹងពីពេលវេលាដែលល្អបំផុតក្នុងការទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។

អាហារពេលព្រឹក
សម្រាប់អាហារដំបូងគេ គឺនៅចន្លោះម៉ោង ៧និង៨ព្រឹក ដោយសារតែរាងកាយបានរំលាយអាហារចាស់អស់ហើយ ហើយត្រូវការថាមពលពីអាហារថ្មីមកជំនួស។

ប្រសិនបើអ្នកទទួលទានអាហារពេលព្រឹកនៅម៉ោង១០វិញនោះ អ្នកនឹងឃ្លានម្តងទៀតនៅម៉ោង៣រសៀល ហើយតម្រូវការអាហារគឺច្រើនលើសពីធម្មតា។

ចំណាំ៖ បន្ទាប់ពីងើបពីគេងប្រហែលជា ៣០នាទី ទើបទទួលទានអាហារពេលព្រឹក។

អាហារថ្ងៃត្រង់
នៅចន្លោះពេលដែលអ្នកគួរតែទទួលទានអាហារថ្ងៃត្រង់គឺម៉ោង ១២និង៣០នាទី ទៅម៉ោង២។

ប្រសិនបើអ្នកបរិភោគយឺតពេលជាងនេះទៅទៀតនោះ ក្រពះនឹងដំណើរការមិនស្រួល ហើយធ្វើឲ្យអ្នកចេះតែអស់កម្លាំងដោយមិនដឹងមូលហេតុ។

ចំណាំ៖ ពេលវេលាដែលល្អបំផុតសម្រាប់អាហារថ្ងៃត្រង់ គឺបន្ទាប់ពីការទទួលទានអាហារពេលព្រឹករយៈពេល៤ម៉ោង

អាហារពេលល្ងាច

មនុស្សជាច្រើននៅជុំវិញពិភពលោកតែងតែចូលចិត្តទួលទានអាហារពេលល្ងាចនៅយប់ជ្រៅបន្តិច ប៉ុន្តែពេលវេលាដែលល្អបំផុត គឺនៅម៉ោង៦និង៣០នាទី។

ប្រសិនបើអ្នកទទួលទានអាហារនៅម៉ោង១០យប់វិញនោះ អ្នកកំពុងតែប្រឈមនឹងការឡើងទម្ងន់កាន់តែខ្លាំងឡើង។

ចំណាំ៖ ដើម្បីជៀសវាងការធាត់ឡើងទម្ងន់ អ្នកគួរទទួលទានយ៉ាងហោចណាស់ឲ្យបាន ៣ម៉ោងមុនពេលចូលគេង៕

មតិយោបល់