កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅថ្ងៃចន្ទនេះជាមួយការបណ្ដុះបណ្ដាលជាក់ស្ដែងនៅលើ ទីលានហ្វឹកហាត់ ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។ សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា អ៊ូលឈី ហ្រ្វីដឹម សៀល (Ulchi Freedom Shield) នឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយសមយុទ្ធ នេះទៀតសោត កើតមានឡើង…

តារាស្រី Shuhua ដួលកណ្ដាលឆាក ពេល កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ

ភ្នំពេញ៖ Shuhua ((G)I-DLE) បាន ដួល លើឆាក អំឡុងពេល ក្រុមកំពុងសម្ដែង លើឆាកការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ ២០២២ “Just Me” នៅទីក្រុងមិចស៊ីកូ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ អ្នកគាំទ្រ បាន ឲ្យដឹងថា Shuhua…

កូរ៉េខាងត្បូង ព្រមានសងសឹក ក្នុងករណីមានការបង្កហេតុពីសំណាក់កូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃពុធនេះ បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណៈធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ភ្លាមៗ ក្នុងករណីមានការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ។ នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក យូន ចាប់ពីឡើងកាន់តំណែងកាលពីខែឧសភា កំលុងពេលជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់យោធាឲ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងផងដែរ។…

អាមេរិកថាពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សឺមែន (Wendy Sherman) នៅថ្ងៃអង្គារនេះបាននិយាយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក ឆូ យ៉ុន ដុង…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង៨គ្រាប់ ក្រោយអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់សមយុទ្ធយោធា

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ៨គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេដែលមាន ការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងពិតជាបាញ់សាកល្បងមីស៊ីល នៅម៉ោងចន្លោះពី៩៖០៨នាទី…

ព្រោះតែ ហេតុផល មួយគត់ ធ្វើឱ្យ Marian Rivera បដិសេធ ការងារ នៅ កូរ៉េ ដោយ មិនស្ទាក់ស្ទើរ

(បរទេស)៖ ជាប់ឈ្មោះជាស្រីស្អាតប្រចាំប្រទេសហ្វីលីពីន និងជាតារាល្បីឈ្មោះម្នាក់ដែលមានទាំងសុភមង្គលក្នុងគ្រួសារទៀតនោះ Marian Rivera ត្រូវបានផលិតករនៅកូរ៉េខាងត្បូង ចាប់អារម្មណ៍ទាក់ទងនាងឱ្យចូលរួមសម្តែងរឿងជាមួយពួកគេផងដែរ។ ប៉ុន្តែគម្រោងភាពយន្តមួយនោះត្រូវបានស្រីស្អាត Marian បដិសេធមិនទទួលថតឡើយ ដោយនាងបានបញ្ជាក់ថា សម្រាប់នាង គ្រួសារគឺសំខាន់បំផុត ដូចនេះនាងមិនអាចនៅឆ្ងាយពីគ្រួសាររហូតដល់ ៣ខែនោះឡើយ។ Marian បានបញ្ជាក់ថា នាងមិនអាចទទួលយកសំណើនោះបានដោយសារមានកូនៗ ព្រោះក្នុងនាមជាម្តាយម្នាក់គឺមានការលះបង់ដើម្បីពួកគេ។ ម៉្យាងទៀតនាងក៏មិនអាចទ្រាំនឹងរស់នៅឆ្ងាយពីពួកគេបានដែរ…

កូរ៉េខាងជើង ធ្វើតេស្ដមីស៊ីលផ្លោងចំនួន ៣គ្រាប់ ជូនដំណើរលោក ចូ បៃដិន ចាកចេញពីតំបន់អាស៊ី

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។ បើតាមនាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង, មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើ ត្រូវបានកូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង។…

អាមេរិក ព្រមានជាថ្មីថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន មកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំង២តែម្ដង កំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងសប្តាហ៍នេះ។ លោក ស៊ូលីវ៉ាន…

លោក ចូ បៃដិន នឹងពិភាក្សាពីសំណុំរឿងកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki ) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាមួយភាគីកូរ៉េខាងត្បូង និងជប៉ុន ក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ប្រទេសទាំងពីរ នាចុងខែឧសភានេះ។ លោកស្រី Psaki…

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ ធ្លាក់ចូលសមុទ្រ, នេះបើតាមយោធាកូរ៉េខាងត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលមិនទាន់ស្គាល់ប្រភេទមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរ សមុទ្រភាគខាងកើតរបស់ខ្លួន មួយសប្តាហ៍បន្ទាប់ពីលោក គីម ជុងអ៊ុនប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លែអ៊ែររបស់ខ្លួនឲ្យបានឆាប់បំផុត។ នេះអាចជាការបាញ់សាកល្បងមីស៊ីលជាលើកទី១៤ របស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ចូលកាន់តំណែង…