ពិតជានឹកស្មានមិនដល់ថាសម្រស់តារាថៃបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខ្លាំងឡើង ខណៈដែលតុបតែងខ្លួនបែប សម្លៀកបំពាក់បុរាណ មហាក្សត្រចិន រហូតដល់តារាថៃមួយដួងបានបង្អួតសម្រស់ ដោយដកស្រង់សម្លៀកបំពាក់ចេញពីភាពយន្ដភាគបុរាណចិន នោះគឺនាង មីន ភីឆយ៉ា ដែលសម្រស់របស់នាងពិតជាមិនធម្មតាឡើយ ស្អាតដូចជាសម្រស់ជនជាតិដើមចិនបេះដាក់ ក្នុងឱកាសអបអរទទួលស្វាគមន៍ថ្ងៃ ចូលឆ្នាំ ប្រពៃណីយចិន ។
នាង មីន ភីឆយ៉ា ឆ្នាំថ្មីទើបមានអាយុ ២៧ ឆ្នាំ នាងបានបង្ហាញវត្តមាននៅក្នុងពិធី The Greatest Chinese New Year 2017 ដោយនាងបានបង្អួតសម្រស់ក្នុងសម្លៀកបំពាក់ព្រះមហារាជនី ដែលបានធ្វើឲ្យគ្រប់គ្នាចំហមាត់ពេលបានឃើញនាង ព្រោះថានាងពិតមានសម្រស់ស្អាតមែន រួមទាំងគ្រឿងអលង្ការបានដែលនាងបានតុបតែង បានលើកសម្រស់នាងមួយកំរិតទៀត ៕
មតិយោបល់