(អង់គ្លេស)៖ ប្រិយមិត្តអ្នកអានប្រាកដជាដឹងច្បាស់ហើយថា ជាទូទៅទូរទឹកកក គឺត្រូវការយ៉ាងចាំបាច់នូវថាមពលអគ្គិសនីដើម្បីអាចប្រើប្រាស់បាន តែយ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុន Dutch បានដាក់លក់ទូរទឹកកកមួយប្រភេទ ដែលដាក់ក្រោមដី និងមិនចាំបាច់ប្រើប្រាស់អគ្គិសនីឡើយ ហើយនេះជាគំនិតច្នៃប្រឌិតថ្មីមួយ សម្រាប់ប្រជាពលរដ្ឋអង់គ្លេស ក្នុងរដូវក្ដៅ។
ទូរទឹកកកនេះ ផលិតចេញពីជ័រធន់ល្អ ដែលមានចំណុះ៣,០០០លីត្រ និងអាចផ្ទុកបរិមាណអាហារដូចទូរទឹកកកទំហំរហូតដល់ទៅ២០គ្រួសារ។ ហើយអាចរក្សាសីតុណ្ហភាពត្រជាក់ល្មម នៅសីតុណ្ហភាពពី១០អង្សារសេ ទៅ១២អង្សារសេពេញមួយឆ្នាំ និងមនុស្សពីរនាក់អាចចូលទៅខាងក្នុងបានផងដែរ។
វាមានបំពង់ខ្យល់ដែលដើរដោយថាមពលថ្ម អាចជួយបណ្ដេញនូវខ្យល់ក្ដៅចេញតាមច្រកចេញ និងស្រូបយកខ្យល់ត្រជាក់ចូលទៅម្ហូបអាហារ និងគ្រឿងកំប៉ុងផ្សេងទៀតមិនឲ្យខូចខាត ហើយនៅខាងក្នុងមានធ្នើរចំនួនបួន ដែលព័ទ្ធជុំវិញតែម្ដង។
យ៉ាងណាមិញ បើនិយាយពីតម្លៃវិញមិនមែនថោកឡើយ ដែលក្នុងមួយទូរទឹកកក មានតម្លៃចំនួន១៥,០០០ផោន ឯណោះ (ប្រមាណ២០,៦៥០ដុល្លារអាមេរិក)៕
ប្រភព៖ Daily Mail
មតិយោបល់