ព័ត៌មានសុខភាព

លាហើយជំងឺសន្លាក់ ទោះអត់លុយក៏អាចព្យាបាលជាដែរ

ខ្ងី ជាប្រភេទរុក្ខជាតិដែលមានលក្ខណៈហិលតិចៗ តែមានរសជាតិឆ្ងាញ់ និងជាឱសថបុរាណមួយបែបដែលគេបានយកវាមកព្យាបាលជំងឺអស់ជាច្រើនទស្សវត្សរ៍មកហើយ។ សារធាតុប្រឆាំងបាក់តេរី និងមេរោគ របស់ខ្ងីអាចព្យាបាលការរលាកសន្លាក់ ឈឺក្បាល ឈឺសាច់ដុំ និងធ្វើឲ្យលំហូរឈាមដំណើរការបានស្រួល។ ដើម្បីកែប្រែខ្ងីឲ្យក្លាយជាថ្នាំព្យាបាលជំងឺសន្លាក់ អ្នកត្រូវអនុវត្តន៍តាមវិធីដូចខាងក្រោម៖

គ្រឿងផ្សំ៖
– ប្លាស្ទិចរុំបន្លែ
– ខ្ញីមួយមើម
– ខ្ទឹមស ៥កម្ពឹស
– អំបិល ២ស្លាបព្រាបាយ

របៀបធ្វើ៖
– យកសំបកខ្ទឹមស និងខ្ងី ចេញឲ្យស្អាត
– រួចដាក់ចូលក្នុងត្បាល់ដែលមានអំបិល ២ស្លាបព្រា
– បុកវាសព្វទៅជាឡាយតែមួយ
– រួចដួសដាក់នៅលើប្លាស្ទិច ហើយយករុំវា នៅកន្លែងដែលឈឺសន្លាក់
– នៅពេលរុំជាប់នឹងសាច់កុំឲ្យហៀរទឹកចេញក្រៅ
– ទុកឲ្យបាន ៦ម៉ោង ដើម្បីទទួលបានប្រសិទ្ធភាព

ចំណាំ៖ ទោះជាវិធីសាស្ត្រតាមបែបធម្មជាតិបែបនេះ មិនផលប៉ះពាល់អ្វីសុខភាពក៏ដោយ តែលោកអ្នកគួរទៅពិគ្រោះជាគ្រូពេទ្យជំនាញជាមុនសិន៕

មតិយោបល់