ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្អូនប្រុស ដេនីក្វាន់ ថតស្រាត ឲ្យទស្សនាវដ្ដីបរទេស

ភ្នំពេញ: បើទោះជាខាងសាមីខ្លួន ប្រឹងប្រែងលាក់បាំងយ៉ាងជិតឈឹងយ៉ាងណាក៏ដោយ ក៏រូបភាពអាក្រាតកាយទាំងស្រុងមួយសន្លឹកត្រូវបានទម្លាយចេញ ដែលរូបថតនេះត្រូវបានគេអះអាងថាជារូបថតស្រាតទាំងស្រុងរបស់លោក គឹម សាន ប្អូនប្រុសកញ្ញា ដេនី ក្វាន់ ដែលលោកបានថតឲ្យទស្សនាវដ្ដីរបស់បរទេសមួយ។ ឆ្លើយតបនឹងការបែកធ្លាយនេះ សាមីខ្លួនបានយល់ព្រមទទួលស្គាល់ ប៉ុន្តែលោកថានោះជាការទទួលថតរបៀប Fashion ប៉ុណ្ណោះ គឺមិនមែនថតរូបក្នុងលក្ខណៈឲ្យហួសពីនេះឡើយ។

ប្រភពដែលបានទម្លាយរូបអាក្រាតកាយរបស់លោកគឹមសាន បានអះអាងថាតារាសម្ដែង និងជាតារាចម្រៀងវ័យក្មេងរូបនេះ បានយល់ព្រមក្នុងតម្លៃខ្លួនរហូតដល់ជាង៨ពាន់ដុល្លារ ជាថ្នូរនឹងការទទួលថតរូបអាក្រាតកាយទាំងស្រុង ដាក់លើគម្របឲ្យទស្សនាវដ្ដី Fashion ល្បីឈ្មោះដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ និងប្រទេសសិង្ហបុរី។

ប្រភពដដែលបន្តថា ទស្សនាវដ្ដីមួយនោះ បានចុះមកចចារតថ្លៃយកលោក គឹមសាន ឲ្យថតរូបអាក្រាតកាយ បន្ទាប់ពីបានឃើញលោក នៅក្នុងហ្វេសប៊ុកក្នុងពេលដែលលោកថតរូបស្រើបស្រាល ជាមួយបងស្រីរបស់ខ្លួនគឺ ដេនី ក្វាន់ ហើយត្រូវបានអ្នកគ្រប់គ្រងទស្សនាវដ្ដី កត់សម្គាល់ថាមានត្រេមុខជាតារាកូនកាត់ និងមានរូបរាងស្រស់សង្ហារ។

សកម្មភាពចុះថតរបស់លោក ត្រូវបានគេទម្លាយថាបានធ្វើឡើងនៅក្នុងប្រទេសថៃ ដោយតាមការប៉ាន់ស្មានគឺលោកជិះទៅថតដល់ទីនោះ ប្រហែលជាមុនពិធីខួបកំណើតរបស់លោកត្រូវបានប្រារព្ធឡើងនៅកម្ពុជា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ មានការបញ្ជាក់ថាទស្សនាវដ្ដី Fashion ដែលមានកេរ្តិ៍ឈ្មោះក្នុងការផ្សព្វផ្សាយរូបអាក្រាតរបស់តារាប្រុសៗរូបសង្ហារ នៅក្នុងតំបន់អាស៊ីនោះ បានយល់ព្រមក្នុងកិច្ចព្រមព្រៀមជាមួយលោក គឹម សាន ថាមិនឲ្យបញ្ចេញកេរ្តិ៍ឈ្មោះក្នុងពេលបោះពុម្ពផ្សាយនោះទេ។

លោកគឹម សាន ប្អូនប្រុសរបស់កញ្ញា ដេនីក្វាន់ បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលចំពោះការបែកធ្លាយរូបអាក្រាតមួយសន្លឹកនោះ។ ប៉ុន្តែលោកថានោះមិនមែនជារឿងអាក្រក់នោះទេ ដោយសារតែលោកគ្រាន់តែថត Fashion ដោយមិនមានស្លៀកពាក់ ប៉ុន្តែមិនបានបញ្ចេញកេរ្តិ៍ខ្មាសណាមួយ។ ម្យ៉ាងមកពីទស្សនាវដ្ដីនោះ មានតារាជាច្រើននៅក្នុងតំបន់អាស៊ីសុទ្ធតែបានទទួលថតផង ទើបលោកយល់ថាគេហ៊ានឲ្យតម្លៃដល់រាប់ពាន់ដុល្លារ ដោយគ្រាន់តែថតស្រាតឲ្យឃើញរូបរាង និងមិនបានបញ្ចេញកេរ្តិ៍ខ្មាសទើបមិនមែនជារឿងគួររអារ។

លោកថាមានការបារម្ភខ្លះដែរ ប្រសិនបើទស្សនាវដ្ដីនោះត្រូវបានបោះពុម្ពនៅដើមខែមិថុនា ហើយត្រូវបានអ្នកគាំទ្រខ្លួនមើលឃើញ ដោយសារតែទស្សនាវដ្ដី Fashion នោះគឺល្បីឈ្មោះនៅក្នុងប្រទេសថៃ និងសិង្ហបុរី។ យ៉ាងណាក៏ដោយលោកអះអាងថា អ្នកគាំទ្ររបស់ខ្លួននឹងមិនធ្វើការវាយប្រហារចំពោះរូបអាក្រាតនោះទេ ដោយសារតែអ្វីដែលលោកថតគឺគ្រាន់តែជាប្រភេទ Fashion ដែលមានលក្ខណៈជាសិល្បៈ។

លោក គឹម សាន បង្ហើបថាម្ចាស់ទស្សនាវដ្ដីនោះទាក់ទងលោកយូរណាស់ ទម្រាំតែលោកសម្រេចចិត្តថត ហើយដោយលោកបានឃើញតារា នៅក្នុងតំបន់អាស៊ីជាច្រើនក៏សុទ្ធតែមានរូបនៅលើគម្របរបស់ទស្សនាវដ្ដីនេះ ទើបលោកទទួលថត។

លោកសារភាពថាខ្លួនថត ឲ្យទស្សនាវដ្ដីនោះតែប៉ុន្មានប៉ុស្ដិ៍ប៉ុណ្ណោះ ទទួលបានតម្លៃខ្លួន ៨៤០០ដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃជិះយន្តហោះ និងការដើរកម្សាន្តរយៈពេលមួយអាទិត្យក្នុងពេលទៅថតនៅប្រទេសថៃនោះផង។

គួររបញ្ជាក់ផងដែរថា លោកគឹម សាន គឺជាតារាប្រុសវ័យ២១ឆ្នាំ ដែលទទួលការចាប់អារម្មណ៍ក្រោយពីបានសម្ដែងក្នុងរឿង «ចំណារព្រហ្មលិខិត» របស់ប៉ុស្ដិ៍លេខ៩ និងកាន់តែខ្លាំងថែមទៀត បន្ទាប់ពីលោកប្រារព្ធពិធីខួបកំណើតកាលពីថ្ងៃទី៥ ឧសភា ដោយសារតែលោក និងបងស្រីគឺ ដេនីក្វាន់ ហ៊ានចំណាយរហូតដល់ជិត៥ពាន់ដុល្លារកុម្ម៉ង់សំលៀកបំពាក់ព្រះអង្គម្ចាស់ និងព្រះនាងព្រិល-សក្នុងរឿងនិទានតុក្កតាពីហាងល្បីឈ្មោះ នៅប្រទេសបារាំងយកគ្រងធ្វើឲ្យខ្លួនលេចធ្លោ ស្ទើរគ្រប់បណ្ដាញសារព័ត៌មាន។ តារារូបនេះត្រូវគេស្គាល់ថាជាកូនកាត់៣សាសន៍ គឺឥណ្ឌា ចិន និងខ្មែរ៕

photo_2016-05-09_07-41-16 photo_2016-05-09_07-41-15 photo_2016-05-09_07-41-33 photo_2016-05-09_07-41-30 photo_2016-05-09_07-41-28 photo_2016-05-09_07-41-21 photo_2016-05-09_07-41-20

មតិយោបល់