កាណាដាៈ ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា រហូតមកទល់ពេលនេះ នៅតំបន់ដែលកំពុងមានភ្លើងឆេះរាលដាលប្រមាណ ១.៦១០ គីឡូម៉ែត្រការ៉េ កាលពីថ្ងៃសៅរ៍កន្លងទៅ ត្រូវបានថយចុះជាងមុន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់អាចប៉ាន់ប្រមាណដឹងនៅទ្បើយថា វានៅតែបន្តឆេះរាលដាលនៅថ្ងៃខាងមុខទៀត ឬក៏យ៉ាងណាទេ។
ភ្លើងឆេះព្រៃនេះ បានគ្របដណ្តប់លើផ្ទៃដីដល់ជាង ២ពាន់គីឡូម៉ែត្រការ៉េ ដែលបានធ្វើឲ្យប្រជាពលរដ្ឋកាណាដា មានការភិតភ័យយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។
មកទល់ដល់ពេលនេះ មានប្រជាពលរដ្ឋកាណាដាជាង ១០ម៉ឺននាក់ហើយ ដែលបានបន្តចាកចេញពីលំនៅឋានរបស់ខ្លួននៅក្នុងខេត្ត Albertal ដោយសារភ្លើងឆេះព្រៃយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋកាដាណាប្រមាណ ៨ម៉ឺន ៨ពាន់នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយវាថែមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់ចំនួន ១ពាន់ ៦០០ កន្លែងទៀតផង៕
មតិយោបល់